សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការបកស្រាយអំពីការផ្តល់ជំនួយទៅប្រទេសតួគី ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD ។
ចេញផ្សាយថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការបកស្រាយអំពីការផ្តល់ជំនួយទៅប្រទេសតួគី ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា
ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVOD
មិនត្រឹមតែលើហ៊ុន ម៉ាណែតប៉ុណ្ណោះទេ
តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល
លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែក
រំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយ
ជារួម និងនិយាយដោយឡែកលើការផ្តល់
ជំនួយចំពោះប្រទេសទួរគី។
ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិ
បញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ
ដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជា
នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត
ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការ
នេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់
ថវិកាផ្តល់ជូន។
សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់
ទីមួយគឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន
ព្រឹកថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។
បញ្ជាខ្ញុំឲ្យប្រកាស10 ម៉ឺនដុល្លារម៉ោង
7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន
ឯកឧត្តមអូន ពន្ធមុនីរ័ត្នដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។
តើការចោទលើហ៊ុន ម៉ាណែតជាការវាយ
ប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?
ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ
រយៈពេល72ម៉ោងដោយសុំទោស
រាជរដ្ឋាភិបាលផងនិងសុំទោសហ៊ុន
ម៉ាណែតផង។
ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD
ព្រមជាមួយគ្នាឯកឧត្តមគី តិចប្រធាន
មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យ
បណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ
មិនព្រមសុំទោស។
យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិង
ត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់
អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។
មិត្តភក្តិបរទេសឬសង្គមស៊ីវិលមុនបញ្ចេញមតិសូមស្រាវ
ជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិង
អង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន
របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ
14 មករា 2023 កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)។