January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

វីវរហើយ អ្នកទិញវីឡា ឬផ្ទះល្វែង នៅម្តុំបឹងតាមោគ(ទំនប់កប់ស្រូវ) អាជ្ញាធរបង្គាប់ឱ្យវាយចោលវិញ ដោយសាររកឃើញបុរីសាងសង់គ្មានច្បាប់

វីវរហើយ អ្នកទិញវីឡា ឬផ្ទះល្វែង នៅម្តុំបឹងតាមោគ(ទំនប់កប់ស្រូវ) ត្រូវអាជ្ញាធរវាយចោលវិញ ដោយសាររកឃើញបុរីសាងសង់គ្មានច្បាប់

វីវរហើយ អ្នកទិញវីឡា ឬផ្ទះល្វែង នៅម្តុំបឹងតាមោគ(ទំនប់កប់ស្រូវ) ត្រូវអាជ្ញាធរវាយចោលវិញ ដោយសាររកឃើញបុរីសាងសង់គ្មានច្បាប់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

សំណង់​ក្នុង​បុ​រី​ ប៊ុ​ន ជេស និង​សំណង់ផ្ទះ​វីឡា ​ជាច្រើន​ខ្នង​សង់​អត់ច្បាប់ លយ​ចូល​ដី​អនុ​ក្រឹត្យ​បឹង​តាមោ​គ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ដឹកនាំ​ដោយ​លោក​ សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែកព្នៅ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចុះ​មក​ត្រួតពិនិត្យ និង​ផ្អាក​សាងសង់​បណ្តោះអាសន្ន​កាលពី​នៅ​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅ​ចំណុច​ក្នុង​ភូមិ​ឌួង និង​ភូមិ​ផ្សារ​លិច ស្ថិត​ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ូ ស៊ីវត្ថា ប្រធាន​ភូមិបាល​ខណ្ឌ​ព្រែកព្នៅ​បាន​ប្រាប់​ថា សំណង់​ទាំងនេះ​មិន​មានច្បាប់​អនុញ្ញា​ត្តិ​ឡើយ ដោយ​លួច​សង់​ខុសច្បាប់ សំណង់​ខ្លះ​មានច្បាប់​សាងសង់​ត្រឹមតែ​ផ្ទះល្វែង​ទេ តែ​ពេល​សាងសង់​ជា​ផ្ទះ​វិឡា​ទៅវិញ ហើយ​សំណង់​ខ្លះទៀត​បាន​សាងសង់​ចូល​ដី​អានុ​ក្រិត​បឹង​តាមោ​គ។លោក​បន្ត​ថា តាមពិត​ទីតាំង​ក្នុង​បុ​រី​ប៊ុ​នជេស មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹមត្រូវ តែ​បែរជា​លួច​សាងសង់ លើស​ច្បាប់​អនុញ្ញាតិ​ទៅវិញ ហើយ​ដូចជា​សំណង់​នៅ​ឡុង​ឈិន​ជាប់​មហា​វិ​ធី​ឈ្នះ​ៗ ក្រោយពី​អាជ្ញាធរ​ចុះ ហាមឃាត់​បានតែ​មួយថ្ងៃ ស្អែកឡើង ឃើញ​សាងសង់​វិញ អត់​មា​នគរ​ពច្បាប់​អី​បន្តិច​សោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក ​សុខ សម្បត្តិ បាន​មានប្រសាសន៍​ថា ការ​ផ្អាក​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ព្រែកព្នៅ​នា​ពេលនេះ គឺ​អនុវត្ត​ទៅតាមច្បាប់ និង​ធ្វើឡើង​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ក្នុង​ការ​ត្រួតពិនិត្យ​នេះ​រក​ឃើញថា សំណង់​ដែល​សង់​ឡើង​មិន​ស្របច្បាប់​មាន​ប្រមាណ​ជិត ១០០ផ្ទះ ដែល​ផ្ទះ​ទាំងនោះ​ភាគច្រើន​នៅក្នុង​បុ​រី​ ប៊ុ​ន ជេ​ស ស្ថិ​តក្នុង​ភូមិ​ឌួង និង​បុ​រី​ ប៊ុ​ន ជេ​ស ស្ថិ​តក្នុង​ភូមិ​ព្រែកព្នៅ ក្នុង​ការ​ផ្អាក​នេះ​ដែរ​បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ធ្វើ​ទៀត អាជ្ញាធរ​ និង​ចាត់វិធានការ​រឹម​អូស​សម្ភារ ហើយ​បើ​មានការ​បាត់​បង់​ខុច​ខាត់​អាជ្ញាធរ​មិន​ទទួលខុសត្រូវ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា ការដ្ឋាន​សំណង់​ដែល​ត្រូវ​បាន​ផ្អាក នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ដំណើរការ​សាងសង់​ឡើងវិញ លុះត្រា​ណា​តែ​អនុវត្ត​ការណែនាំ​មួយចំនួន​ដូចជា ម្ចាស់​សំណង់​ត្រូវ​បំពេញ​នូវ​ចំណុច​ខ្វះខាត ផ្នែក​បច្ចេកទេស និង​ច្បាប់ ម្ចាស់​សំណង់​ត្រូវ​រក​អ្នកត្រួត​ពិនិត្យ និង​បញ្ជាក់ ឬក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់ ដែល​មាន​អាជ្ញា​បណ្ណ មក​ពិនិត្យ វិភាគ គណនា ពិសេស​ដើម្បី​ធានា​សុវត្ថិភាព​សំណង់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព http://www.khmershare.news

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.