សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០ទៅ២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនីដោយសារការប្រកួត ដោយឥតគិតថ្លៃ។
ចេញផ្សាយថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ត្រៀមគ្រែពេទ្យចំនួន ១០០ទៅ២០០គ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពសម្រាប់ព្យាបាលរបួសកីឡាករ-កីឡាការិនីដោយសារការប្រកួត ដោយឥតគិតថ្លៃ។
ជាសម្រង់របស់សម្តេចតេជោ ហ៊ុន សែន ពីគណនីយហ្វេសប៊ុកផេក(Samdech Hun Sen, Cambodian Prime Minister)ដូចខាងក្រោម៖
បងប្អូនកីឡាករកីឡាការិនី!
កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។
ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។
ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី
១០០ទៅ២០០គ្រែ។
ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ។
សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕
ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣