ឯកឧត្ដម យ៉ែមណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយដ្ឋានមណ្ឌលព័ត៌មាន អនុញ្ញាតឱ្យនិស្សិត ១៥នាក់ចុះកម្មសិក្សានៅនាយដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន
ឯកឧត្ដម យ៉ែមណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយដ្ឋានមណ្ឌលព័ត៌មាន អនុញ្ញាតឱ្យនិស្សិត ១៥នាក់ចុះកម្មសិក្សានៅនាយដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃ២៤ ខែមិនា ឆ្នាំ២០២៣ ក្នុងក្រសួងព័ត៌មាន ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយដ្ឋានមណ្ឌលព័ត៌មាន បានអនុញ្ញាតឱ្យនិស្សិតមកពីសកលវិទ្យាល័យកម្ពុជា ចំនួន ១៥ នាក់ ដែលសិក្សាលើកជំនាញព័ត៌មាន ឆ្នាំទី២ ជួបសម្ដែងការគួរសម និងសិក្សាស្វែងយល់លើវិស័យព័ត៌មាន ដឹកនាំដោយ សាស្រ្តាចារ្យ មឿន ឈានណារិទ្ធ ក្រោមប្រធានបទ របៀបសរសេរអត្ថបទពណ៌នា ប្រកបដោយភាពឆ្នៃប្រឌិត។
ឯកឧត្តម យ៉ែម ណយ បង្ហាញពីសេចក្ដីរីករាយយ៉ាងខ្លាំង ក្រោយពីបានឃើញការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ និស្សិត លើកវិស័យព័ត៌មាន។
ឯកឧត្តម មានប្រសាសន៍បន្ថែមទៀត វិស័យសារព័ត៌មាននៅកម្ពុជា គឺកំពុងមានភាពរីកចំរើនយ៉ាងខ្លាំងក្នុងយោគសម័យឌីជីធលនេះ យុវវ័យ និស្សិត និងប្រជាពលរដ្ឋ គួរតែព្យាយាមស្វែងយល់ឱ្យបានច្បាស់ ទាំងក្រមសីលធម៌ វិជ្ជាជីវៈ និងនិតិច្បាប់ លើករបបសារព័ត៌ ជៀសវាងទទួលយកដំណឹងមិនពិត និងផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដែលអាចប្រឈមនឹងផ្លូវច្បាប់។
ឯកឧត្តមបន្ដទៀតថា យុវជន គឺជាអ្នកដែលដើរតួយ៉ាងសំខាន់លើថ្នាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបលើគុណភាព និងជាធនធានមនុស្សល្អ លើការអភិវឌ្ឍន៍ជាតិ។
ក្រោមដំបូល សន្ដិភាព ប្រកបដោយស្ថេរភាព និងការអភិវឌ្ឍន៍ វិស័យសារព័ត៌មានគឺពិតជាផ្នែកមួយដ៏មានសារសំខាន់ ដែលយុវជនគប្បីយល់ដឹងគ្រប់ៗគ្នា។
ប្រភព៖fourpowers.asia
អត្ថបទៈ គន្ធា