January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ថៃគ្រោងនឹងសងថ្ងៃឈប់បុណ្យចូលឆ្នាំចំនួន ៤ថ្ងៃ ដល់ពលរដ្ឋខ្លួនវិញ នៅថ្ងៃទី២៥-២៨នាចុងខែកក្កដានេះហើយ

ថៃគ្រោងនឹងសងថ្ងៃឈប់បុណ្យចូលឆ្នាំចំនួន ៤ថ្ងៃ ដល់រដ្ឋខ្លួនវិញ នៅថ្ងៃទី២៥-២៨នាចុងខែកក្កដានេះហើយ

ថៃគ្រោងនឹងសងថ្ងៃឈប់បុណ្យចូលឆ្នាំចំនួន ៤ថ្ងៃ ដល់រដ្ឋខ្លួនវិញ នៅថ្ងៃទី២៥-២៨នាចុងខែកក្កដានេះហើយ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

ថៃគ្រោងនឹងសងថ្ងៃឈប់បុណ្យចូលឆ្នាំចំនួន ៤ថ្ងៃ ដល់ពលរដ្ឋខ្លួនវិញ នៅចុងខែកក្កដានេះហើយ

អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះបាននិយាយថា គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃបានប្រកាសថ្ងៃឈប់សម្រាកសាធារណៈចំនួន ៤ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ដែលត្រូវបានបង្អាក់ដោយសារជំងឺ COVID-19 ។ ពោលគឺចាប់ពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដាត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកហើយ អំឡុងថ្ងៃនោះក៏ស្របនឹងថ្ងៃកំណើតរបស់ព្រះមហាក្សត្រថៃផងដែរ។

ជាធម្មតាបុណ្យចូលឆ្នាំរបស់ថៃឈប់សម្រាកតែ ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលើកនេះវាមានការបន្ថែម ហើយខាងគណៈរដ្ឋមន្រ្តីកំពុងបារម្ភខ្លាចថា ការឈប់សម្រាករហូតដល់ទៅ ៤ថ្ងៃ នឹងមានផលប៉ះពាល់ដល់ការងាររដ្ឋ ឬអាចធ្វើឱ្យមានការរំខានដល់វិស័យឯកជន។

ប្រភព៖ Thai PBS world អត្ថបទ៖ Khmernote

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.