January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ស្រ្តីម្នាក់ស្នើតែបាត់បងជីវិតដោយកកឈាមក្នុងខួរក្បាលធ្ងន់ធ្ងរនៅពេលបានចូលព្យាបាលជំងឺនៅគ្លីនិកយីហោ ទួល សំបូរណ៍

ព័ត៌មានបន្ថែម៖

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អង្គភាព ព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងទៅភាគីខាងម្ចាស់គ្លីនិក ទួ សំបូរណ៍ ឈ្មោះ លោក ទន់ ឈុំរតន ដើម្បីបានការបំភ្លឺពីលោកប៉ុន្តែលោកបានប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិចមកអ្នកសារព័ត៌មានយើងវិញថាលោកនៅប្រទេសបារាំងឯនោះសូមទុកពេលអោយលោកមកដល់ស្រុកខ្មែរសិនទើបអាចនិយាយគ្នាបាន។

រីឯភាគីខាងជនរងគ្រោះវិញ ត្រូវជាប្តីឈ្មោះ អ៊ុក រចនា បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាល រដ្ឋបាលសាក់សំពៅទៅលើមន្ទីរសម្រាកព្យាបាលទួល សំបូរណ៍ផងដែរ  ប៉ុន្តែមិនអាចធ្វើការដោះស្រាយបានទេ ទើបលោកនាយប៉ុស្តិ៍បញ្ជូន ដើមបណ្តឹងអោយទៅដាក់ពាក្យបណ្តឹងបន្តនៅអធិកាខណ្ឌដង្កោទៀត។

ប៉ុន្តែដោយសារភាគីម្ចាស់គ្លីនិកចង់សម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ទើបលោកអធិការខណ្ឌដង្កោ មិនទាន់ដាក់បណ្តឹងនោះចូលជាផ្លូវការទេ ដើម្បីទុកពេលជូនភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានៅវេលាម៉ោង១:៣0 នាទីរសៀល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ដើម្បីបញ្ចាប់រឿង។

ដូច្នេះអង្គភាពយើងខ្ញុំមិនហ៊ានអត្ថាធិប្បាយអ្វីលើសពីហ្នឹងទៀតទេគឺមានតែរងចាំមើលទាំងអស់គ្នាថាតើការជួបចរចាគ្នារវៀងភាគីទាំងពីរបានទទួលលទ្ធផលយ៉ាងណា អង្គភាពយើងខ្ញុំនិងធ្វើសេចក្តីរាយការជូនបងប្អូនទស្សនិកជនបន្ថែមទៀត។

-មានឡាយវីដេអូ សូមចុចទីនេះ=>https://fb.watch/mqVuIAF4sn/

-មានវីដេអូ សូមចុចទីនេះ=>https://fb.watch/mqVlZkHluu/

…………………………………………………………….

គ្លីនិកឯកជនមួយកន្លែង យីហោ ទួល សំបូរណ៍ សង្ស័យព្យាបាលខុសបច្ចេកទេស បណ្ដាលអោយអ្នកជំងឺកកឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ…!

ភ្នំពេញ៖ គ្លីនិកមួយកន្លែងយីហោឈ្មោះ ទួល សំបូរណ៍ ដែលមានទីតាំងនៅ ភូមិ ទួលសំបូរ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានព្យាបាលអ្នកជំងឺម្នាក់ សង្ស័យជាខុសបច្ចេកទេសក្នុងការព្យាបាល ជាហេតុធ្វើអោយអ្នកជំងឺកកឈាមក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរក្រោយបានចាក់បញ្ចូល(ព្យួរស៊ីរ៉ូម)អោយអ្នកជំងឺរួច។

តាមការរៀបរាប់ពីប្ដីជនរងគ្រោះបានអោយដឹងថា៖ កាលពីវេលាម៉ោង11 យប់ថ្ងៃទី 9 ខែសីហា ឆ្នាំ 2023 គាត់បានជូនប្រពន្ធគាត់ឈ្មោះ ថេង ចិន្តា ភេទស្រី អាយុ31 ឆ្នាំ ទៅព្យាបាលនៅគ្លីនិកខាងលើ ដោយប្រពន្ធគាត់ប្រាប់ថា រាងឈឺក្បាល ដើម្បីអោយពេទ្យជួយពិនិត្យអាការៈរោគអោយ ក្នុងស្ថានភាពដែលប្រពន្ធគាត់នៅមានសភាពធម្មតា គឺដើរចូលគ្លីនិកដោយខ្លួនឯងបាន។ បន្ទាប់ពីសាកសួរខ្លះៗពីអ្នកជំងឺរួចហើយ ខាងគ្លីនិកបានព្យួរ(ចាក់បញ្ចូល)ស៊ីរ៉ូម អោយប្រពន្ធគាត់មួយប្លោក តែក្រោយពីព្យួរស៊ីរ៉ូម បានប្រហែលកន្លះម៉ោង ស្រាប់តែប្រពន្ធគាត់ចាប់ផ្តើមមានអាការៈប្រកាច់រហូតលេងដឹងខ្លួន។ ក្រោយឃើញស្ថានភាពបែបនេះ ខាងគ្លីនិកបានអោយគាត់នាំប្រពន្ធរបស់គាត់ ចេញពី គ្លីនិកវិញទៅរកកន្លែងផ្សេងព្យាបាលទៅ ហើយនិយាយប្រាប់គាត់បន្ថែមថា អាការៈនេះ កើតឡើងដោយសារប្រពន្ធគាត់ឡើងសំពាធឈាម។

តាមការរៀបរាប់បន្តរបស់ប្ដីជនរងគ្រោះបានបន្ថែមថា ក្រោយពីស្ថានភាពប្រពន្ធកាន់តែធ្ងន់ធ្ងរ ហើយខាងគ្លីនិកអោយយកចេញទៀត គាត់បានសុំអោយរថយន្តខាងគ្លីនិកជួយដឹកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ស្រាប់តែខាងគ្លីនិកប្រាប់ថាមិនមានរថយន្តដឹកទេ ស្របពេលដែលឃើញមានរថយន្តប្រចាំការនៅខាងមុខគ្លីនិកសោះ។ បន្ទាប់ពីការបដិសេធរបស់គ្លីនិកប្ដីជនរងគ្រោះបានហៅកង់បី ដឹកជនរងគ្រោះទៅព្យាបាលបន្តដោយខ្លួនឯងនៅមន្ទីរពេទ្យរុស្ស៊ី។ នៅបន្ទប់សង្រ្គោះបន្ទាន់ក្រោយការពិនិត្យរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្ស៊ី បានប្រាប់ថា អ្នកជំងឺមានឈាមកកក្នុងខួរក្បាលក្នុងកំរិតធ្ងន់ធ្ងរ ត្រូវការវះកាត់ភ្លាមៗ ជាបន្ទាន់។ ដោយសារស្ថានភាពមិនអាចរង់ចាំបានយូរ ក្រុមគ្រួសារបានយល់ព្រមអោយធ្វើការវះកាត់ភ្លាមៗ។ ក្រោយការវះកាត់កាលពីយប់ថ្ងៃទី 9 ខែសីហា ឆ្នាំ2023 មកទល់និងរសៀលថ្ងៃទី10 ខែសីហា ឆ្នាំ2023 នេះ ជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ ហើយក្រុមគ្រូពេទ្យក៏ប្រាប់បន្ថែមថាជនរងគ្រោះអាចប្រឈមមុខនិងពិការភាពមួយជីវិតក្នុងផ្នែកខ្លះនៃរាងកាយ។

បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅខាងគ្លីនិកខាងលើទៅសមត្ថកិច្ចនៅទីតាំងកើតហេតុ ដើម្បីធ្វើការស៊ីបអង្គេតលើបញ្ហានេះ យ៉ាងណាមិញអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺក៏ដូចជាចូលខ្លួនដោះមកដោះស្រាយរបស់ភាគីខាងគ្លីនិកខាងលើនោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.