និសិត្សខ្មែរចំនួន២០០នាក់កំពុងជាប់គាំងក្នុងតំបន់មួយក្នុងប្រទេស អ៊ីស្រាអែល។
និសិត្សខ្មែរចំនួន២០០នាក់កំពុងជាប់គាំងក្នុងតំបន់មួយក្នុងប្រទេស អ៊ីស្រាអែល។អ៊ីស្រាអែល៖ ថ្ងៃទី៣ តុលា ឆ្នាំ២០២៣ សមាជិកក្រុមឧទ្ទាម Hamas (ហាមភាស់)បានបន្លំខ្លួនចូលមកក្នុងក្រុងមួយចំនួនរបស់អ៊ីស្រាអែល និងបង្កចលាចល ដោយការបាញ់បោះ និងបំផ្ទុះរថយន្តជាដើម ជាហេតុដែលស្ថានការណ៍មកទល់ពេលនេះគឺ ពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។
តាមសេចក្ដីប្រកាសជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល រសៀលនេះ បានបញ្ជាក់ថា អ៊ីស្រាអ៊ែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម និងអសន្តិសុខ។
មុននេះបន្តិចសារពត៌មានថៃ ក៏បានផ្សាយថា នាយករដ្ឋមន្រ្តីថៃកំពុងយកចិត្តទុកដាក់ និងធ្វើការជាមួយក្រសួងការណ៍បរទេស ដើម្បីធានាសុវត្ដិភាព ឬជម្លៀសប្រជាជនថៃដែលរស់នៅទីនោះក្នុងករណីចាំបាច់។
ក្នុងនោះកម្ពុជាក៏មាននិស្សិតកម្មសិក្សាកសិកម្មប្រមាណ ២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ។
(ប្រភពពី៖សារព័ត៌មានប្រជាជន)