អ្នកសារព័ត៌មាន ប្រមាណជិត ១០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ”នៅMSJ
អ្នកសារព័ត៌មាន ប្រមាណជិត ១០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ និសរសេរព័ត៌មានដោយវិជ្ជាជីវៈ”នៅMSJ
អង្គភាព សារព័ត៌មាន 7 មករាញូស៍ បានបញ្ជូន សមាជិកចំនួន១៤ នាក់ ទៅចូលរួមវគ្គសិក្សា ដែលរៀបចំឡើងដោយ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អេ អ៊ី អឹម អេស ជេ ( AE MSJ ) ក្រោមប្រធានបទ បណ្តុះបណ្តាលស្តីពី ” ការរាយការណ៍និងសរសេរព័ត៌មាន ដោយវិជ្ជាជីវៈ ”
ភ្នំពេញ : ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់លោក. ម៉ុន សាមាស អគ្គនាយកអង្គភាពសារព័ត៌មាន 7 មករាញួស៍ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងអង្គភាព ដើម្បីអោយស្របទៅតាម របបសារព័ត៌មាន ដែលមានវិជ្ជាជីវៈពិតប្រាកដ និងចង់អោយសមាជិកទាំងអស់ក្នុងអង្គភាព បានយល់កាន់តែស៊ីជម្រៅពីបរិបទការរីកចំរើនក្នុងវិស័យព័ត៌មាននាយុគ្គសម័យ ឌីជីថល ៤.០នេះ ! គឺលោកតែងតែបញ្ជូន សមាជិក សមាជិកា ជាបន្តបន្ទាប់ទៅចូលរួមវគ្គសិក្សា ជំនាញផ្សេងៗ ដែលទាក់ទងនឹងវិស័យព័ត៌មាន ដែលមានការរៀបចំឡើងដោយ សមាគម សារព័ត៌មាន…។
ជាក់ស្តែងនៅថ្ងៃទី២៤.២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកអគ្គនាយកផ្ទាល់ បានដឹកនាំ សមាជិកសមាជិការបស់អង្គភាពចំនួន ១៤ នាក់ ទៅចូលរួមវគ្គសិក្សាបណ្ដុះបណ្ដាលស្ដីពី ” ការរាយការណ៍និងសរសេរព័ត៌មានដោយវិជ្ជាជីវៈ ” ដែលរៀបចំដោយ សមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ( AE MSJ ) ដែលមានលោក បណ្ឌិត ម៉េង សោភ័ណ្ឌ ជាប្រធានសមាគម និងមានអ្នកសារព័ត៌មានប្រមាណជិត ១០០ នាក់បានមកចូលរួមសិក្សាផងដែរ។
សូមបញ្ជាក់ផងដែរថា វគ្គសិក្សានេះគឺផ្ដោតលេី របៀបការរាយការណ៍ព័ត៌មាន របៀបនៃការចាប់មុំ របៀបសួរសំណួរ និងជំនាញនៃការថតរូប ពិសេសពង្រឹង ក្រមសិលធម៏វិជ្ជាជីវៈ ដែលមានរយៈពេលសិក្សា២ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤.២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅស្នាក់ការកណ្តាលរបស់សមាគម AE MSJ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។យោងតាមប្រសាសន៍របស់លោក បណ្ឌិតប្រធានសមាគម បានលើកឡើងថា នេះជាលើកទី៦ ហើយ ដែលសមាគមបានបេីកវគ្គបណ្តុះបណ្តាលនិងធ្វើសិក្ខាសាលា ដោយមានការចូលរួមពីសំណាក់បងប្អូន អ្នកសារព័ត៌មានមកពីគ្រប់អង្គភាព រាជធានី ខេត្ត ។
ពិសេសវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមជាវាគ្មិនពីសំណាក់ លោកសាស្ត្រាចារ្យបណ្ឌិត ដែលមានបទពិសោធន៍ច្បាស់លាស់ លេីវិស័យសារព័ត៌មានជាច្រើនរូប រួមមាន លោកសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថាន កម្ពុជា សម្រាប់ការសិក្សាផ្នែកពត័មាន និង ឯកឧត្តម សុី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន បានបង្រៀនពីការរាយការណ៍ និងសរសេរព័ត៌មាន. លោកសាស្ត្រាចារ្យ ស៊ុយ សុធា មកពីទូរទស្សន៍ជាតិកម្ពុជា បានបង្រៀនអំពី ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាននិងច្បាប់ស្តីពីរបបសារព័ត៌មាន. លោក យី ធីវីន បង្រៀនជំនាញផ្នែក ថតវីដេអូ និងលោក ហេង សុីនិត្យ មកពីទីភ្នាក់ងារសារព័ត៌មាន អេភីបង្រៀនពីរបៀបថតរូបសន្លឹក។
ក្រោយពេលបញ្ចប់វគ្គសិក្សា សិក្ខាកាម និងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងផ្ដល់ប័ណ្ណសរសើរផងដែរសម្រាប់សិក្ខាកាមឆ្នេីម។
សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះវាគ្មិនទាំងអស់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍៕
ចេញផ្សាយ : ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទ : លោក. ប៉ុល ឌីណារ៉ូ ( និពន្ធនាយក និងជាអ្នកគ្រប់គ្រងទូទៅ)