January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ចាកឆ្ងាយស្រុកកំណើតជាង១០ឆ្នាំ ស្រាប់តែជនខិលខូចគប់គិតគ្នាលួចធ្វើប្លង់ដីថ្មីលក់អោយអ្នកផ្សេងទៅវិញ

ចាកឆ្ងាយស្រុកជាង១០ឆ្នាំ ស្រាប់តែជនខិលខូចគប់គិតគ្នាលួចធ្វើប្លង់ដីថ្មីលក់អោយអ្នកផ្សេងទៅវិញ សូមឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀងមេត្តាជួយរកយុត្តិធម៌ផង...!

ចាកឆ្ងាយស្រុកជាង១០ឆ្នាំ ស្រាប់តែជនខិលខូចគប់គិតគ្នាលួចធ្វើប្លង់ដីថ្មីលក់អោយអ្នកផ្សេងទៅវិញ សូមឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀងមេត្តាជួយរកយុត្តិធម៌ផង...!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

ស្វាយរៀង៖ ចាកឆ្ងាយស្រុកជាង១០ឆ្នាំ ស្រាប់តែជនខិលខូចគប់គិតគ្នាលួចធ្វើប្លង់ដីថ្មីលក់អោយអ្នកផ្សេង…! (ស្ថិតនៅភូមិរោងបន្លែ ឃុំវាយន្ត ខេត្តស្វាយរៀង)

ដោយសារតែជីវភាពមានការខ្វះខាតក៏សម្រេចចិត្តនាំគ្រួសារចាកចេញពីស្រុកកំណើតមករកស៊ីនៅភ្នំពេញ អស់ពេលជាង១០ឆ្នាំ ស្រាប់តែមានជនខិលខូចគប់គិតគ្នា លួចធ្វើប្លង់ដីរបស់ពួកគាត់លក់អោយអ្នកផ្សេងបាត់៕

រឿងរ៉ាវនេះកើតឡើងចំពោះបងប្រុសម្នាក់ ឈ្មោះ សុខ ស្រស់ ដែលមានឪពុក សុខ យីវ និងម្តាយឈ្មោះ សុខ ខា ដែលរស់នៅភូមិឃុំដូចរៀបរាប់ខាងលើ។

បងប្រុសបានរៀបរាប់ប្រាប់ពីបញ្ហារបស់គាត់ដូចខាងក្រោម៖

ក្រុមគ្រួសារគាត់បានរស់នៅតាំងពីឆ្នាំ 1979  រហូតមកដល់ឆ្នាំ 2000 មកម្លេះ  ដោយឆ្នាំនោះមានគ្រោះធម្មជាតិ (ទឹកជំនន់ដ៏ធំ និងខ្យលយ៉ាងខ្លាំង) បានបង្ករឱ្យខ្យលបោកបក់ដួលរលំបាក់បែកផ្ទះសំបែងអស់ និងខូចខាតអស់ទ្រពសម្បត្តិមួយចំនួនទៀត ពេលនោះពួកគាត់ក៏បានសម្រេចចិត្តនាំគ្នាមករស់នៅភ្នំពេញរហូតមក ហើយក៏កូនៗ ឧស្សាហ៍ចុះទៅមើលដីនោះ ក្នុងមួយឆ្នាំៗ បាន២ ទៅ៣ ដែរ ដោយ៦ខែចុះទៅមើលម្តង  ឬ  ៥ខែចុះមើលម្ដង។ ពេលដែលគាត់ចុះដល់ដីនោះគឺឃើញស្ថានភាពដីនៅធម្មតាដែលទេ  ពុំមានជនណាម្នាក់ធ្វើអ្វីនៅលើដីនោះឡើយ។ តែដោយសារមួយរយៈមុនកើតមានជំងឺឆ្លងកូវីដ-១៩នេះ ពួកគាត់មិនបានចុះមកមើលដីនោះទេ ស្រាប់តែថ្ងៃ 7 ខែ 7 ឆ្នាំ 2020នេះ គាត់ក៏បានចុះទៅមើលដី ក៏ឃើញមានគេធ្វើរបងព័ទ្ធជុំវិញដីរបស់គាត់តែម្តង ហើយក៏បានឆ្ងល់សួរអ្នកភូមិថាតែអ្នកភូមិឆ្លើយតបមកគាត់វិញថា៖ (ស្មានតែក្រុមគ្រួសារគាត់លក់ឲ្យគេហើយ) តែការពិតមិនមានអ្នកណាលក់ទេ គេគប់គិតគ្នា ធ្វើឯកសារ ធ្វើប្លង់កាន់កាប់ដីធ្លីដោយបំពានហើយកដីនោះលក់ទៅឱ្យឈ្មួញតែម្តង។

ដូច្នេះ គាត់សូមសុំណុំពរដល់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្ត​ស្វាយរៀង និងអាជ្ញាធរដែលពាក់ពាន់គ្រប់លំដាប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់វិញផង។

 

អត្ថបទ៖ ម៉ុន សាមាស

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.