January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ពិធីសន្និបាតបូកសរុបលទ្ធផលការងារពីរថ្ងៃឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីសន្និបាតបូកសរុបលទ្ធផលការងារពីរថ្ងៃឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ភ្នំពេញ៖ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង លោក លោកស្រីអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញចូលរួមក្នុងពិធីបើក-បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេល ០២ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាសេនាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជាថ្នាក់នាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់។


បទអន្តរាគមន៍ចំនួន១៦ ត្រូវបានលើកយកមកបង្ហាញជូនអង្គសន្និបាតរួមមាន៖១. សមិទ្ធផលការងារពង្រឹងគុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដោយតំណាងអគ្គនាយកដ្ឋានសាធារណការ។
២. សមិទ្ធផលការងារអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។
៣. សមិទ្ធផលការងារគ្រប់គ្រងបច្ចេកទេស ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស។
៤. វឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើង និងអភិវឌ្ឍខ្សែរថភ្លើងធុនស្រាលនៅកម្ពុជា ដោយតំណាងនាយកដ្ឋានផ្លូវដែក។
៥. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
៦. សមិទ្ធផលការងារភស្តុភារកម្ម ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម។
៧. សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
៨. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយអ្នកតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។
៩. សមិទ្ធផលការងាររបស់កំពង់ផែស្វយ័តភ្នំពេញ ដោយអ្នកតំណាងកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)។
១០. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី១ រួមមាន ខេត្តព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លើប្រធានបទ ស្ថានីយជញ្ជីងថ្លឹងយានយន្ត យានដ្ឋានជួសជុលកែច្នៃតម្លើងយានយន្ត និងលំហូរការងារ (Process Mapping)។
១១. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី២ រួមមាន ខេត្តកំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងកោះកុង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប លើប្រធានបទ គុណភាពការងាររដ្ឋបាល និង គុណភាពហេដ្ឋារចនាសម្ព័ន្ធ។
១២. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៣ រួមមាន ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ប៉ែលិន និងឧត្តរមានជ័យ ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន លើប្រធានបទ ការអភិវឌ្ឍធនធានមនុស្ស និង ទំនាក់ទំនងរវាងមន្ត្រីនិងថ្នាក់ដឹកនាំ។
១៣. បទបង្ហាញរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមទី៤ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង តាកែវ និងកំពង់ឆ្នាំង ដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លើប្រធានបទ បច្ចេកវិទ្យាឌីជីថល កម្មវិធី Road Care App ប្រព័ន្ធចុះបញ្ជីយានយន្ត ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងសេវាសាធារណៈ។
១៤. សមិទ្ធផលការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។
១៥. សមិទ្ធផលការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយលោកនាយករង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
១៦. លទ្ធផលនៃការអនុវត្តការងាររបស់ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកប្រធានលេខាធិការដ្ឋាន។

ប្រភព៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក-Road Traffic Safety Department

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.