ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសសុពលភាព ចូលបំពេញការងារសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី ៤ ចំនួន ២១ រូប
ប្រកាសសុពលភាព ចូលបំពេញការងារសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី ៤ ចំនួន ២១ រូប នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួម ពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាង ក្រសួងមហាផ្ទៃ សមាជិកសមាជិការក្រុមការងារ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណៈ អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញជុំវិញខេត្ត ។
ក្នុងចំណោមសមាជិកក្រុមប្រឹក្សាខេត្តទាំង ២១ រូប ក្នុងនោះសមាជិក ក្រុមប្រឹក្សាខេត្ត មកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ១៨ រូប និង ៣ រូបមកពីគណបក្ស ឆន្ទៈខ្មែរ ។
ប្រភព៖ មន្ទីរព័ត៌មានខេត្តក្រចេះ ទទក