January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

រាជធានីភ្នំ៖ នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន មានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លើ សេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន។ក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ក៏មានការផ្ដល់ជាកិត្តិយសរបស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញបង្ហាញពីចំណាប់អារម្មណ៍ និងធ្វើបទបង្ហាញស្ដីពីរបបសារព័ត៌មានដែលមានវិជ្ជាជីវៈពិតប្រាកដ។ យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានស្នើបងប្អូន អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់អោយបាននូវសីលធម៌ជាអ្នកសារព័ត៌មាន ព្រោះសារព័ត៌មានមាន ដើរតួនាទីសំខាន់ណាស់ ព្រោះសារព័ត៌មានជាអំណាចទី៤ គឺអំណាចសង្គម។ បន្ថែមពីនេះឯកឧត្តមក៏បានបន្ថែមអោយអ្នកសារព័ត៌មានត្រូវសិក្សាបំពេញបន្ថែមពីចំណេះដឹងផ្នែកសារព័ត៌មាន និងការអនុវត្តន៍អោយមានសណ្ដាប់ធ្នាប់សារព័ត៌មាន ស្របទៅតាមធម្មនុញ្ញសារព័ត៌មាន ដើម្បីដើរអោយទាន់សម័យកាល ជីឌីថល និងបច្ចេកវិទ្យាAI ។ ពិសេសសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណថ្មី អ្នកស្មើសុំត្រូវមាន កំរឹតសិក្សាយ៉ាងហោច៩ ឆ្នាំ នៃចំណេះដឹងទូទៅ។


គោលបំណងនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺផ្ដោតលើចំណុចសំខាន់៤ គឺ

– ធានាសុខដុមនីយកម្មនិងសង្ហតិភាព នៃក្រមសិលធម៏វិជ្ជាជីវៈ ក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍។
– បង្កើតនិយាមប្រតិបត្តិរួម ដែលជាគោលការណ៍គ្រឹះសម្រាប់អ្នកប្រកបអាជីពកម្មវិស័យព័ត៌មាននិងសោតទស្សន៍។
– រៀបចំនិងធានាសណ្ដាប់ធ្នាប់ របៀបរៀបរយនៃវិជ្ជាជីវៈ សារព័ត៌មាន។
– លើកកម្ពស់គុណតម្លៃ និងឥទ្ធិពលជាវិជ្ជមាននៃ វិជ្ជាជីវៈ សារព័ត៌មានជាអំណាចទី៤ ក្នុងសង្គមកម្ពុជា។

ក្នុងកម្មវិធីសិក្សាសាលានេះផងដែរ ក៏មានការធ្វើចំណាប់អារម្មណ៍ និងមតិយោបល់របស់ភាគីពាក់ព័ន្ធតំណាងវិស័យសារព័ត៌មានដូចជា :
១- ) តំណាងអង្គការយូណេស្កូ
២- ) ក្លឹបអ្នកកាសែតកម្ពុជា ( CCJ )
៣- ) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( Camboja)
៤- ) សមាគមសារព័ត៌មានកម្ពុជា- ចិន
៥- ) សមាគមសារព័ត៌មានអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មាន
៦- ) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (AEMSJ )
៧- ) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

ចេញផ្សាយ : ថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.