January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើរ និងបន្តគាំទ្រដល់សមាគមសារព័ត៌មានទាំងប្រាំ ដែលរួមគ្នាបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជាបន្តទៀត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើរ និងបន្តគាំទ្រដល់សមាគមសារព័ត៌មានទាំងប្រាំ ដែលរួមគ្នាបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពដល់អ្នកសារព័ត៌មានជាបន្តទៀត។

រាជធានីភ្នំពេញ៖ អ្នកសារព័ត៌មាន រួមទាំងមន្រ្តីរាជកា សិស្ស និស្សិត អាជីវករ ប្រមាណជិត ៧០០នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គ៤ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅអគារខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា ដោយបានយល់ដឹងពីមេរៀនទាក់ទងសណ្តាប់ធ្នាប់ព័ត៌មាន បែបឌីជីថល របៀបគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយបែបឌីជីថល របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ស្វែងយល់ពីពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ពីក្របខណ្ឌ័ច្បាប់លើវិស័យព័ត៌មាន និងតុលាការ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ ក្រសួងព័ត៌មាន លើកទឹកចិត្តដល់សមាគមសារព័ត៌មាន បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ដើម្បីអោយវិស័យសារព័ត៌មានកាន់តែមានគុណភាពខ្ពស់ តាមរយៈនេះអ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិត ត្រូវឈរលើប្រភពនិងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។

ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកនិងដល់បងប្អូនជាអ្នកសារព័ត៌មានអាជិពត្រូវយកចិត្តទុកដាក់ក្នុងការសរសេរអត្ថបទព័ត៌មានជាអក្សរខ្មែរអោយបានត្រឹមត្រូវតាម អក្ខរាវិរុទ្ធ ព្រោះនេះជាសម័យ«ឌីជីថល» បើយើងសរសេរអក្សរខ្មែរមិនបានត្រឹមត្រូវហើយ ធ្វើឱ្យប៉ះ ពាល់ដល់អក្សរសាស្ត្រជាតិ ហើយនៅពេលដែលយើងផ្សព្វផ្សាយចេញទៅដោយមិនពិនិត្យអក្ខរាវិរុទ្ធត្រឹមត្រូវ ក្មេងៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតបើកមើលអត្ថបទនោះ ដែលបានរក្សាទុកនៅក្នុងទិន្នន័យរបស់ Google នឹងធ្វើឱ្យមានការភណ្ឌច្រឡំជាក់ជាមិនខាន។

លោកបានរំលឹកពីប្រវត្តិសាស្ត្រទាក់ទងទៅអ្វីទៅជាសង្គ្រាមឆ័ត្រ? បើគ្មានសង្គ្រាមឆ័ត្រទេ ពេលនេះប្រហែលជាយើងគ្មានថ្ងៃបានស្គាល់អក្សរសាស្ត្ររបស់ខ្លួនឯងឡើយដូចជាប្រទេសជិតខាងជាដើម ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលវគ្គ៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម សារព័ត៌មាន អេឡិកត្រូនិច អឹម អេស ជេ (AE-MSJ) បានឡើងធ្វើរបាយការណ៍បូកសរុបពីលទ្ធផលដែលសិក្ខាកាមបានសិក្សាមេរៀនរយៈពេលពីរថ្ងៃនេះ ដែលជាការឆ្លើយតបយ៉ាងសំខាន់លើវិស័យព័ត៌មាន និងព័ត៌មានវិទ្យា លើការគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងបានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃការបញ្ចេញមតិ សិទ្ធិក្នុងការទទួលយកព័ត៌មាន ក្របខណ្ឌច្បាប់ និងការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមនាសម័យឌីជីថល(DIGITAL)។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោកហ្សាហ្ស៊ីរ៉ូដឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា, លោកស្រី អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលជាអ្នកគាំទ្រឧបត្តម្ភធំសម្រាប់វគ្គបណ្តុះបណ្តាលនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.