January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បុណ្យភ្ជុំបិណ្ឌ៖ ពិធីរាប់បាត្រដារពិស្ដារបង្សុកូលឆ្លង វេនបិណ្ឌទី៨ ភូមិទួលក្ដី(លេខ៩)។

បុណ្យភ្ជុំបិណ្ឌ៖ ពិធីរាប់បាត្រដារពិស្ដារបង្សុកូលឆ្លង វេនបិណ្ឌទី៨ ភូមិទួលក្ដី(លេខ៩)។

កណ្តាល៖ វត្តកេតុឧត្តម (ហៅវត្តកោះតូច) នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥-០៩-២០២៤ ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល តាមទម្លាប់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនាទាំងក្នុងនឹងនៅក្រៅប្រទេស ទាំងនៅទីជិត និងទីឆ្ងាយក្តីបាននាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅឯវត្តអារាមនានានៅតាមភូមិស្រុករៀងៗខ្លួនដើម្បី ឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន ដូចជា៖ (កុងម៉ា ជីដូនជីតា ព្រមទាំងញាតិកាទាំង ប្រាំពីរសន្ដានសូមឲ្យលោកបានកើតក្នុងសុគតិភព សូមអនុមោទនា )។

តើបុណ្យភ្ជុំបិណ្ឌកើតឡើងតាំងពីពេលណា ហើយហេតុអ្វីបានជា មានបុណ្យនេះនៅក្នុងប្រទេសខ្មែរយើង? ហេតុអ្វីបានជាបុណ្យភ្ជុំ បិណ្ឌមានតែរយៈពេលតែ១៥ថ្ងៃ? ម្យ៉ាងទៀត ហេតុអ្វីបានជាបុណ្យ នេះត្រូវបានប្រារព្ធឡើងក្នុងរដូវចូលព្រះវស្សាយ៉ាងដូច្នេះ?
ពិធីបុណ្យភ្ជុំបិណ្ឌ ឬយើងហៅពីសម័យមុនថា បុណ្យសែនដូនតា បានកើតមានឡើងតាំងពីបុរាណកាល ពោលគឺតាំងពីសម័យអង្គរ មកម៉្លេះ។

បើតាមគម្ពីរវិញនោះ ច្បាស់ណាស់ថាមានរឿងនិទាន ទាក់ទងនឹងការកកើតពិធីបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែដោយសារតែរឿង និទាននេះមានដំណើរដើមទងវែងអន្លាយ និងស្មុគស្មាញក្រៃពេក ហើយហាក់ដូចជាមិនសូវឆ្លុះបញ្ចាំងពីភាពប្រាកដនិយមសម្រាប់ ជីវិតរបស់យើងបច្ចុប្បន្នឡើយ ដូច្នេះ ខ្ញុំសូមអធ្យាស្រ័យមិន រៀបរាប់អំពីរឿងនិទាននេះទៅចុះ។ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំសូម លាតត្រដាងនូវគំនិតអ្នកប្រាជ្ញខ្មែរយើង ទាក់ទងនឹងមូលហេតុ ដែលនាំឲ្យកើតពិធីបុណ្យនេះ ដើម្បីជាការយល់ដឹងសម្រាប់ជីវិត រស់នៅជាក់ស្តែងនាពេលបច្ចុប្បន្ន។

តាមគំនិតអ្នកប្រាជ្ញខ្មែរយើង លោកបានពោលទុកនូវមូលហេ ចម្បងៗមួយចំនួន ដែលនាំឲ្យកម្ពុជាយើងបង្កើតពិធីបុណ្យភ្ជុំបិណ្ឌ នេះ។ មូលហេតុទាំងនោះរួមមាន៖
១. មូលហេតុដ៏ធំបំផុត ដែលនាំឲ្យមានបុណ្យភ្ជុំបិណ្ឌនៅក្នុង ប្រទេសយើងនោះ គឺពិធីបុណ្យនេះ ត្រូវបានបង្កើតឡើងដើម្បីទំនុក បម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់ តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុង រដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។ ហេតុដូច្នេះ ទើបអ្នកប្រាជ្ញ ខ្មែរយើង នាំគ្នាបង្កើតឲ្យមានពិធីបុណ្យនេះរៀងរាល់ឆ្នាំ ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ រហូតដល់ថ្ងៃចេញវស្សា។ អញ្ចឹង យើងឃើញថា កាលពីបុរាណសម័យ បុណ្យភ្ជុំបិណ្ឌនេះ គឺមានរយៈពេល ៣ខែឯណោះ ទើបចប់ ពោលគឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ ថ្ងៃចេញព្រះវស្សា។ ប៉ុន្តែ សម័យក្រោយៗមកទៀត អ្នកប្រាជ្ញខ្មែរ យើង ជាពិសេសអ្នកប្រាជ្ញទាំងឡាយដែលជាព្រះសង្ឃ បានមើល ឃើញភាពលំបាកយ៉ាងខ្លាំងរបស់គ្រហស្ថ ដែលត្រូវចំណាយរយៈ ពេល ៣ខែ ដែលជារយៈពេលយ៉ាងយូរក្នុងការផ្គត់ផ្គង់ព្រះសង្ឃ។ ម្យ៉ាងទៀតធ្វើឲ្យគ្រហស្ថខាតពេលវេលា ធ្វើស្រែចម្ការទៀតផង។ ហេតុដូច្នេះហើយ បានជាអស់លោកអ្នកប្រាជ្ញទាំងនោះ ព្យាយាម កែប្រែពីការប្រារព្ធបុណ្យភ្ជុំបិណ្ឌរយៈពេល៣ខែ មកត្រឹមរយៈពេល ១៥ថ្ងៃ រហូតដល់បច្ចុប្បន្ន។ ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ ប្រជារាស្ត្រក្នុងការធ្វើស្រែចម្ការ ដោយហេតុថា ព្រះសង្ឃផ្ញើជីវិតនឹង ប្រជាកសិករ ដូច្នេះបើប្រជារាស្ត្រលំបាក និងមានបញ្ហាជីវភាព នោះជីវិតព្រះសង្ឃក៏ត្រូវជួបនឹងបញ្ហាដូចប្រជាពលរដ្ឋដែរ។

២. ពិធីបុណ្យនេះ ធ្វើឡើងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួក ញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកស្ថានទៅហើយ តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ដល់ ព្រះសង្ឃ និងអ្នកមានសីល ឬអ្នកមានគុណធម៌ខ្ពង់ខ្ពស់។ ស្ថានភាពរបស់សត្វលោកនាពេលបច្ចុប្បន្ន បើទោះបីមានឬក្រ ស្រួលឬលំបាក សុខឬទុក្ខ សើចឬយំ គឺយើងអាចមើលឃើញនឹង ភ្នែកទាំងអស់។ តែអ្វីដែលយើងមិនអាចវិនិច្ឆ័យបាននោះ គឺក្រោយ ពេលជីវិតផុតរលត់ទៅ ដោយយើងមិនអាចដឹងច្បាស់ថា តើជីវិត អ្នកដែលបាត់បង់ទៅ នឹងកើតជាអ្វី ឬកើតក្នុងស្ថានណានោះឡើយ ។ ហេតុដូច្នេះហើយ ទើបអ្នកប្រាជ្ញខ្មែរយើង អប់រំប្រជារាស្ត្រ ដែល ជាកូនចៅកំពុងតែមានជីវិតរស់នៅ ឲ្យចេះធ្វើទាន រក្សាសីល ដើម្បី ឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានចែកស្ថានទៅហើយ ព្រោះក្រែងលោ អស់លោកអ្នកមានគុណទាំងនោះ ភ្លាត់សតិ ទៅ កើតក្នុងស្ថានមិនសមគួរណាមួយ តួយ៉ាងដូចជា កើតជាសត្វប្រេត ឬសត្វនរកជាដើម ដែលជាសត្វត្រូវរងទុក្ខវេទនា និងរងកម្ម ក្រហល់ក្រហាយយ៉ាងក្រៃលែង។

៣. ក្រៅពីការធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែក ស្ថាន ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស អាចធ្វើបុណ្យ បំពេញកុសល សម្រាប់សេចក្តីសុខ និងសេចក្តី ចម្រុងចម្រើនសិរីសួស្តីដល់ខ្លួនឯង នាលបច្ចុប្បន្ន និងសម្រាប់ជា ស្ពានទៅកាន់លោកខាងមុខផងដែរ។ អ្នកប្រាជ្ញខ្មែរយើងតែង ពោលថា៖ «កើតមក គ្មានអ្វីមកតាមខ្លួននោះទេ ហើងស្លាប់ទេ ក៏គ្មានអ្វីទៅតាមខ្លួនដែរ គឺមានតែបុណ្យនិងបាបប៉ុណ្ណោះ»។ ដូ បើធ្វើបុណ្យ នោះបុណ្យនិងទៅតាមខ្លួន តែបើធ្វើបាប នោះបាបនិង ទៅតាមខ្លួន។

៤. បុណ្យភ្ជុំបិណ្ឌ គឺជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើត សាមគ្គីរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ ប្រទេសជាតិទាំងមូល។ ដោយសារតែប្រទេសយើង ជាទឹកដីដែល ពឹងផ្អែកលើកសិកម្ម ហេតុដូច្នេះហើយប្រជាពលរដ្ឋភាគច្រើនរវល់ រៀងៗខ្លួន ក្នុងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត រហូតដល់គ្មាន ពេលជួបជុំគ្នាឡើយ។ ការដែលមិនសូវជួបជុំគ្នា គឺជាហេតុនាំឲ្យ យើងមិនស្និទ្ធស្នាល និងមិនសូវយល់ចិត្តគ្នា។ ការមិនយល់ចិត្តគ្នា ជាហេតុនាំឲ្យយើងមិនជឿទុកចិត្តគ្នា។ ការមិនជឿទុកចិត្តគ្នា ជា ហេតុនាំឲ្យយើងបែកបាក់សាមគ្គីគ្នា។ ការបែកបាក់សាមគ្គីគ្នា ជា ហេតុនាំឲ្យប្រទេសជាតិវឹកវរ។ ប្រទេសជាតិជួបភាពវឹកវរ ជាហេតុ នាំមកនូវសេចក្តីទុក្ខទាំងពួង ដល់ប្រជារាស្ត្រគ្រប់រូប។ អញ្ចឹង ហើយបានជាអ្នកប្រាជ្ញខ្មែរយើង បង្កើតពិធីបុណ្យនេះ ដើម្បីបង្ហាញ ពីភាពស្រុះស្រួលគ្នា និងសាមគ្គីភាពរបស់ពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស។

មូលហេតុចម្បងៗទាំងនេះហើយ ដែលនាំឲ្យអ្នកប្រាជ្ញខ្មែរយើង រូបរួមគ្នាបង្កើតឲ្យមានបុណ្យភ្ជុំបិណ្ឌនេះឡើងនៅប្រទេសកម្ពុជា តាំងពីសម័យអង្គរ រហូតដល់ពេលបច្ចុប្បន្ន៕
(សាវតារនៃពិធីបុណ្យភ្ជុំបិណ្ឌ ដកស្រង់ចេញពីGoogle)

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.