តុលាការបានកាត់ទោសប្រហារជីវិតស្រ្តីឈ្មោះ Sararat “Aem cyanide” Rangsiwuthaporn ពីបទសម្លាប់មនុស្ស(ដប់បួន)នាក់ដោយប្រើសារធាតុCyanide
ប្រទេសថៃ៖ តុលាការឧក្រិដ្ឋកម្ម បានសម្រេចកាត់ទោសប្រហារជីវិតស្រ្តីម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស (ដប់បួន) នាក់ដោយសារធាតុស៊ីយ៉ានុត ហើយរកឃើញថាមានពិរុទ្ធពីបទឃាតកម្មលើមិត្តភ័ក្តិម្នាក់ ក្នុងដំណើរធ្វើបុណ្យកាលពីឆ្នាំមុន។
តុលាការកាលពីថ្ងៃពុធបានកាត់ទោស Sararat “Aem cyanide” Rangsiwuthaporn អាយុ សាមសិបប្រាំពីរ ឆ្នាំ។
នាងត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបន្ថែមសារធាតុប៉ូតាស្យូម Cyanide ទៅក្នុងអាហារ ឬទឹកផឹករបស់ Siriporn Khanwong អាយុ សាមសិបពីរ ឆ្នាំ នៅពេលដែលពួកគេធ្វើដំណើរជាមួយគ្នានៅ Ratchaburi កាលពីថ្ងៃទី ដប់បួន ខែមេសា ឆ្នាំ ពីរពាន់ម្ភៃបី។ Siriporn បានសន្លប់បាត់បង់ជីវិតនៅក្បែរទន្លេ។
តុលាការបាននិយាយថា Sararat បរាជ័យក្នុងការជួយ Siriporn ហើយជំនួសមកវិញបានដើរត្រលប់ទៅឡានរបស់នាងវិញ ហើយបានចាកចេញពីកន្លែងកើតហេតុជាមួយនឹងកាបូបរបស់ជនរងគ្រោះ ទូរស័ព្ទដៃ និងរបស់មានតម្លៃផ្សេងទៀតដែលមានតម្លៃ (ដប់ប្រាំម៉ឺនបួនពាន់ប្រាំមួយរយសាមសិប) បាត។
តុលាការបាននិយាយថា មានកម្រិតជាតិស៊ីយ៉ានុតនៅក្នុងឈាម ក្រពះ និងថ្លើមរបស់ជនរងគ្រោះ ។ មន្ត្រីជំនាញបានជឿថា ជនរងគ្រោះបានលេបថ្នាំពុលក្នុងរថយន្តរបស់ឃាតករ។
តុលាការបានរកឃើញថាគណនីធនាគាររបស់ Sararat បានកត់ត្រាប្រតិបត្តិការដែលមានតម្លៃសរុបប្រហែល កៅសិបប្រាំ លានបាត ចាប់ពីថ្ងៃទី មួយ ខែ មករា ឆ្នាំ ពីរពាន់ម្ភៃ ដល់ថ្ងៃទី ប្រាំ ខែ ឧសភា ឆ្នាំមុន។ ពួកគេត្រូវបានភ្ជាប់ទៅគណនីដែលប្រើដោយបណ្តាញល្បែងអនឡាញ។
នាងបានចាញ់ល្បែងអនឡាញយ៉ាងខ្លាំងក្នុងឆ្នាំ ពីរពាន់ម្ភៃមួយ និង ពីរពាន់ម្ភៃពីរ ហើយក្នុងអំឡុងពេលនេះ មិត្តភក្តិរបស់នាងមួយចំនួនក៏បានបាត់បង់ជីវិតផងដែរ។ Siriporn ត្រូវបានប៉ូលីសជឿថាជាជនរងគ្រោះទី ដប់ប្រាំ របស់ Sararat ។
តុលាការកាលពីថ្ងៃពុធក៏បានកាត់ទោសអតីតប្តីរបស់ Sararat ដែលជាអតីតមេប៉ូលិស និងមេធាវីរបស់នាងឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទជួយនាងលាក់កាបូបរបស់ជនរងគ្រោះ។
ប្រភពព័ត៌មាន៖ បាងកកប៉ុស្តិ៍