គ្រួសារមួយគ្នាបួននាក់បានស្លាប់ទាំងអស់ សង្ស័យករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ និងកូនៗ រួចរត់ទៅចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ
ដំណឹងបឋម៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤–
កណ្តាល៖ នេះគឺជាករណីគួរឱ្យរន្ធត់បំផុត ដែលមនុស្ស មួយគ្រួសារ មានគ្នា ចំនួន បួន នាក់ ត្រូវគេបានប្រទះឃើញស្លាប់ ដោយមានបីនាក់ ម្តាយ និង កូនៗ ដេកស្លាប់នៅលើគ្រែ រីឯបុរសជាប្តីស្លាប់ដោយសារចងកជាប់នឹងជញ្ជាំងផ្ទះ។
ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង ០៦នឹង៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល៕
អ្នកភូមិសង្ស័យថា នេះជាករណីអំពើឃាត់កម្មរបស់ប្តី ចំពោះប្រពន្ធ និងកូនៗជាមុន រួចបានខ្លួនរត់ទៅចង.កបញ្ចប់ជីវិតតាមក្រោយ ដើម្បីបញ្ចប់រាល់បញ្ហាក្នុងគ្រួសារមួយនេះ។
ជនរងគ្រោះចំនួន៣នាក់ ស្រី១នាក់ បានស្លាប់ទាំងអស់៖
១៖ឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀន ជាប្រពន្ធ។
២.៖ ឈ្មោះ វុធន ស៊ីជន ភេទប្រុសអាយុ ១០ឆ្នាំ មុខរបរសិស្ស ជាកូន។
៣៖ ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ ០៩ឆ្នាំ មុខរបរ សិស្ស ជាកូន។
ជនរងគ្រោះមានទីលំនៅសព្វថ្ងៃនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យជាប្ដីឈ្មោះ វុធន សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ជានាយកសាលាបឋមសិក្សាសិរីជ័យមង្គលស្លាប់ដោយការធ្វើអត្តឃាត។ មានទីលំនៅសព្វថ្ងៃនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប៉ុន្តែទោះបីជាយ៉ាងណា! ក៏មិនទាន់មានការបញ្ជាក់ឱ្យច្បាស់លាស់ពីសមត្ថកិច្ចជំនាញនៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងធ្វើការស៊ើបអង្កេត និងកោសលវិច័យជាក់លាក់សិន ទើបធ្វើការសន្និដ្ឋានតាមក្រោយ។