ព្រោះតែប្រាក់១លានរៀលធ្វើឱ្យនគរបាលយុត្តិធម៌ឃាត់ខ្លួនលោកចៅសង្កាត់ចោមចៅ២និងបញ្ជូនទៅតុលាការ
រាជធានីភ្នំពេញ៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយលោកចៅសង្កាត់រូបនេះ បានហៅតាមទូរស័ព្ទទារលុយពីនារីជួញដូរសារធាតុញៀនម្នាក់ចំនួន១លានរៀល។
ដោយឡែកនារីដែលជាអ្នកជួញដូរគ្រឿងញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ក៏ត្រូវបាននគរបាលយុត្តិធម៌ចាប់បញ្ជូនខ្លួនទៅតុលាការផងដែរ ។