សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមរត់ម៉ារ៉ាតុងអង្គរ ក្នុងឱកាសទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ក្នុងពិធីនោះផងដែរ មានអត្តពលិក ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ធាភិបាល, ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័ន, ប្រជាពលរដ្ឋខ្មែរ និងទេសចរណ៍អន្តរជាតិ ចូលរួមរត់ សរុបចំនួន ១ ៤៣៧០នាក់។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាព ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន៕