សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
ព្រៃវែង, ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃស្អែកនេះ។
បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី១៤ ខែ កក្កដា ២០២០ស្អែកនេះ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង១៦ ហិកតាដោយមានស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ និង មន្ទីរពិសោធន៍។មជ្ឈមណ្ឌលមានភារកិច្ចបន្សុតនិង បង្កាត់ពូជត្រី,អភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ,សិក្សាស្រាវជ្រាវពូជនិងផ្សព្វផ្សាយ,បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ និងផ្តល់ប្រឹក្សាយោបល់អំពី បញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម ។ មជ្ឈមណ្ឌលបានធ្វើការសិក្សាស្រាវជ្រាវបង្កាត់ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជា ត្រីពោ ត្រីប្រា ត្រីអណ្តែងរឹង អណ្តែងទន់ ត្រីឆ្ពិន ត្រីកាប បង្កង និងកង្កែប ៕
ប្រភព៖ www.information.gov.kh