ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ត្រូវបញ្ចប់១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នៅព្រែកពោធិ៍ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ យោងតាមហ្វេសបុកផេក-Facebook Page លោក Hou Sokhoeun (ហ៊ូ សុខឿន) ជំទុកទី១ឃុំត្រើយស្លា បានផ្សាយនៅរសៀល.,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤។
របាយការណ៍បញ្ជាក់បន្ថែមរបស់ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន តាមហ្វេសបុកផេកផ្លូវការដូចខាងក្រោម៖
ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ សម្រេចបានជិត ៩៨% ហើយ ក្នុងរយៈពេល ៩ថ្ងៃ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តខិតខំប្រឹងប្រែង បំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ដែលសម្រេចបានទាំងអស់សរុប ១៣៩ ចំណុចនៃចំណុចដែលគ្រោង ១៤២ ឬស្មើនឹងជិត ៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។
ការកំណត់និយាមកា និងបោះបង្គោលដែលនៅសេសសល់ក្នុងកំណាត់ទី១ នឹងត្រូវបញ្ចប់១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕