January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសាលាដំបូងខេត្តតាកែវសម្រេចឃុំខ្លួន ពីបទ ស៊ីសំណូក និងរំលោភអំណាច​។

លោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសាលាដំបូងខេត្តតាកែវសម្រេចឃុំខ្លួន ពីបទ ស៊ីសំណូក និងរំលោភអំណាច​។

 

សាលាដំបូងខេត្តតាកែវបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណី ស៊ីសំណូក, រំលោភអំណាច និងសូកប៉ាន់

អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទីដប់ប្រាំមួយ ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ សូន្យចិតសឹបប្រាំបួន ចុះថ្ងៃទីដប់ប្រាំមួយ ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ ដែលមានជនត្រូវចោទចំនួន ០២នាក់៖ ១.ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ៣៨ឆ្នាំ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ – បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២, មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ២.ឈ្មោះ សុខ គា ហៅ សេង សុខគា ភេទប្រុស អាយុ ៣៦ឆ្នាំ (កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កណ្ដាល) ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។

Copyright © All rights reserved. | Newsphere by AF themes.