សេចក្តីបំភ្លឺព័ត៍មាន៖ លើករណីមនុស្សប្រុសស្រីពីរនាក់ បានណាត់គ្នាទៅដេកនៅខ្ទមស្រែមួយកន្លែង ស្រាប់តែព្រឹកឡើង អ្នកភូមិក៏ប្រទះឃើញខាងស្រីស្លា…..ប់ រីឯខាងប្រុសកំពុងរត់គេចខ្លួនចេញពីភូមិ។
សេចក្តីបំភ្លឺព័ត៍មាន៖ លើករណីមនុស្សប្រុសស្រីពីរនាក់ បានណាត់គ្នាទៅដេកនៅខ្ទមស្រែមួយកន្លែង ស្រាប់តែព្រឹកឡើង អ្នកភូមិក៏ប្រទះឃើញខាងស្រីស្លា…..ប់ រីឯខាងប្រុសកំពុងរត់គេចខ្លួនចេញពីភូមិ។
អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមគោរពជម្រាបជូន
សាធារណជន អ្នកសារព័ត៌មាន បងប្អូនអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក ឱ្យបានជ្រាបថា នៅថ្ងៃ ទីដប់ប្រាំបួន ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ ស្នងការដ្ឋាននគរបាលខេត្ត សង្កេតឃើញផេកឈ្មោះ Kong Kan TV និងហ្វេសប៊ុក មួយចំនួនបានចុះផ្សាយជាវីដេរអូរឃ្លីបថា មានមនុស្សប្រុសស្រីពីរនាក់ បានណាត់គ្នាទៅដេកនៅខ្ទមស្រែមួយកន្លែង ស្រាប់តែព្រឹកឡើង អ្នកភូមិក៏ប្រទះឃើញខាងស្រីស្លាប់ រីឯខាងប្រុសកំពុងរត់គេចខ្លួនចេញពីភូមិធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្តក៏ទៅប្ដឹងសមត្ថកិច្ចឱ្យកោះហៅខាងប្រុសមកសាកសួរព័ត៌មានតែសមត្ថកិច្ចមិនព្រម ទទួលសរសេរពាក្យបណ្ដឹង ហើយឆ្លើយថាគ្មានភស្តុតាងដាក់បន្ទុក ដែលត្រូវសួរនាំ។
សូមគោរពជម្រាបជូន ឱ្យបានជ្រាបថា នៅថ្ងៃទីប្រាំបី ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ វេលាម៉ោងប្រហែល ប្រាំបួន សូនសូននាទី លោក កែ កាញ់ចៈនា អធិការនគរបាលស្រុកកំពង់ស្វាយ បានទទួលសេចក្ដីរាយការណ៍ថាមានករណី សង្ស័យមនុស្សធ្វើអត្តឃាត ដោយ(ចង-ក)បានគោរពរាយការណ៍ជូន លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និង ឯកឧត្តមព្រះរាជអាជ្ញា បន្ទាប់មកបានដឹកនាំកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលឃុំត្បែងចុះទៅកន្លែងកើតហេតុ ដោយសហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិឃុំ ព្រមទាំងមានការចូលរួមពីក្រុមគ្រួសារសព។
ក្រោយពីក្រុមការងារ ជំនាញសហការគ្នាពិនិត្យវិភាគកន្លែងកើតហេតុ ពិនិត្យស្លាកស្នាមលើដងខ្លួន និងអវៈយវៈរបស់សព វត្ថុតាងបន្សល់ ទុក ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ ស្តាប់ការបំភ្លឺឪពុកបង្កើត ប្អូនបង្កើតរបស់សព ព័ត៌មានមុនពេលកើត ហេតុ នៅថ្ងៃទីប្រាំពីរ ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ វេលាម៉ោង ពីរ សូនសូននាទី សាច់ញាតិបានឃើញឈ្មោះ ភា មុំ និង ឈ្មោះ ក្រូច នន ដេកប្រឡែងគ្នានៅរោងចាំត្រី ហើយបានស្តីបន្ទោសជេរតិះដៀលទៅលើអ្នកទាំងពីរយ៉ាងខ្លាំង។ ផ្អែកតាមប្រភពព័ត៌មាន ភស្តុតាងដែលប្រមូលបានខាងលើ ក្រុមការងារជំនាញធ្វើការសន្និដ្ឋានបានថា ឈ្មោះ ភា មុំ ភេទស្រី អាយុ សែសឹបប្រាំបី ឆ្នាំ ពិតជាធ្វើអត្តឃាត ដោយ(ចង-ក )សម្លាប់ខ្លួនប្រាកដមែន។
លុះដល់ថ្ងៃទីដប់ ខែមករា ឆ្នាំ ពីរពាន់ម្ភៃប្រាំ វេលាម៉ោងប្រហែល ប្រាំបួន សូន សូន នាទីសមត្ថកិច្ចនគរបាល បានសង្កេតឃើញក្រុមគ្រួសារសពចំនួនបីរនាក់ មានឈ្មោះ ភា ប៉ាច ភេទស្រី ឈ្មោះ អ៊ុល ឡាគា ឈ្មោះ ជន់ ហួង ដែលត្រូវជាសាច់ញាតិសពបានមកជួបជាមួយ កម្លាំងផ្នែកជំនាញ ដើម្បីសាកសួរពាក់ព័ន្ធករណីធ្វើអត្តឃាតរបស់ឈ្មោះ ភា មុំ ក្នុងនោះសមត្ថកិច្ចជំនាញបំភ្លឺជូនទៅ បងប្អូនទាំងបីនាក់ខាងលើអស់រយៈពេលប្រហែល២០នាទី អ្នកទាំងបីរដែលជាសាច់ញាតិសពបានជ្រាប រួច ត្រលប់ទៅលំនៅដ្ឋានវិញដោយពុំមានសំណូមពរទាមទាដាក់ពាក្យបណ្តឹងអ្វីឡើយ។ សូមធ្វើការបដិសេធចំពោះ ការចុះផ្សាយថា សមត្ថកិច្ចមិនទទួលសរសេរពាក្យបណ្ដឹង។
អាស្រ័យហេតុនេះសូមសាធារណជន អ្នកព័ត៌មាន មេត្តាជ្រាប ។