January 29, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ករណី ហ្វេសប៊ុក ផេក មានឈ្មោះ ថ្មី បានបង្ហោះនូវខ្លឹមសារចោទប្រកាន់លើ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ថាបានដីជាងសែសឹប ហិកតា ប៉ះពាល់ម្ភៃគ្រួសារ ធ្វើជាកម្មសិទ្ធិរបស់ម្តាយខ្លួន។

ករណី ហ្វេសប៊ុក ផេក មានឈ្មោះ ថ្មី បានបង្ហោះនូវខ្លឹមសារចោទប្រកាន់លើ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ថាបានដីជាងសែសឹប ហិកតា ប៉ះពាល់ម្ភៃគ្រួសារ ធ្វើជាកម្មសិទ្ធិរបស់ម្តាយខ្លួន។

ទាក់ទងនូវខ្លឹមសារចោទប្រកាន់មកលើឯកឧត្តមអភិបាលខេត្ត នេះ រដ្ឋបាលខេត្តកំពត សូមចេញ សេចក្តីប្រកាសព័ត៌មាន៖
គោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖

នៅថ្ងៃទីម្ភៃពីរ ខែមករា ឆ្នាំពីរពាន់ម្ភៃប្រាំ នេះ មាន ផេក ហ្វេសប៊ុក មានឈ្មោះ ថ្មី បានបង្ហោះនូវខ្លឹមសារចោទប្រកាន់ថា (ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដីជាងសែសឹបហិកតា ប៉ះពាល់ម្ភៃគ្រួសារ ធ្វើជាកម្មសិទ្ធិរបស់ម្តាយខ្លួន)។

ករណីនេះរដ្ឋបាលខេត្តកំពតសូមជម្រាប ជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈមតិមេត្តាជ្រាបថា ៖
ការបង្ហោះខាងលើគឺជាចេតនា បង្ហោះព័ត៌មានក្លែងក្លាយបង្កឲ្យមានការភាន់ច្រឡំពីសាធារណៈមតិ ឲ្យមាន ការ រើសអើងមកលើមន្ត្រីរាជការសាធារណៈ។

ករណីទីតាំងដែលសារព័ត៌មានវីអូឌី បានលើកឡើងគឺស្ថិតនៅភូមិទ្វាល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ទីតាំងនេះមានអាស្រមលោកយាយម៉ៅនៅក្រោមជើងភ្នំជាប់ផ្លូវជាតិលេខ៣ ដែល ប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាសាធារណៈជនធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខបី ចាត់ទុកជាទីសក្ការៈ ដ៏ ស័ក្តិសិទ្ធិ តែងតែចូលគោរពបូជា បនស្រន់ តាមជំនឿរៀងៗខ្លួន។

រាល់ពេលមានកម្មវិធីបុណ្យជាតិសំខាន់ៗ ឬថ្ងៃ ឈប់សម្រាក ផ្សេងៗ ទីតាំងនេះមានសភាពកកស្ទះ និងមានគ្រោះថ្នាក់ជារឿយៗ ហេតុដូចនេះហើយបានជាមាន សំណូមពរ ពីព្រះសង្ឃ លោកតាជី លោកយាយជី និងប្រជាពលរដ្ឋក្នុងខេត្តកំពត និងដោយមានការឯកភាពពីក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងអស់ ទើបឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ផ្តួចផ្តើម សាងសង់ទីសក្ការៈអាស្រមលោកយាយម៉ៅ នៅខាងលើភ្នំទ្វាវិញ ទល់មុខអាស្រមចាស់ ដែលជាអចលនទ្រព្យ គ្រប់គ្រងដោយមន្ទីរធម្មការ និង សាសនាខេត្ត។

ចំពោះការលើកឡើងរបស់សារព័ត៌មានវីអូឌី ថាទីដីនោះជារបស់ប្រជាពលរដ្ឋប្រមាណជាម្ភៃគ្រួសារនោះ ដោយគ្មាន មូលដ្ឋាន ក្នុងចេតនា ភូតកុហកសាធារណៈមតិ មូលបង្កាច់មកលើមន្ត្រីរាជការសាធារណៈ ដើម្បីឲ្យមានការ រើសអើង ភាន់ច្រឡំ ដល់យន្តការដឹកនាំគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពត ពីសាធារណៈមតិ ដែលកន្លងមករដ្ឋបាល ខេត្តបានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺម្តងរួចមកហើយ កាលពីថ្ងៃទីពីរ ខែមីនា ឆ្នាំពីរពាន់ម្ភៃបួន តាមការលើកឡើង របស់គណនីយ លោក ចេម សុខ សូ ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

Copyright © All rights reserved. | Newsphere by AF themes.