January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ចូលរួមដាំកូនឈើចំនួន ៧០០ដើម តាមដងផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ចូលរួមដាំកូនឈើចំនួន ៧០០ដើម តាមដងផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

កណ្តាលោ៖ នៅថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដើម្បីចូលរួមដាំកូនឈើចំនួន ៧០០ដើម ដែលទទួលបានពីការជួយឧបត្ថម្ភរបស់រដ្ឋបាលព្រៃឈើកណ្តាល យកមកដាំតាមដងផ្លូវជាតិលេខ ៦A ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភណភាព បង្កើតម្លប់ពណ៌បៃតងនៅតាមដងផ្លូវជាតាមដងផ្កូវ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា តាមរយៈការបើកយុទ្ធនាការដាំដើមឈើជាកូនក្ងោកចំនួន ៧០០ដើមនេះ ក្នុងភូមិសាស្ត្រឃុំព្រែកអញ្ចាញ ឃុំឫស្សីជ្រោយ និងឃុំព្រែកដំបង ស្រុកមុខកំពូល ក្នុងគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភណ ភាព បង្កើតម្លប់ពណ៌បៃតងនៅតាមដងផ្លូវជាតិ ។

ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំកូនឈើដែលបានដាំហើយនៅពេលនេះ ព្រោះថា នៅក្នុងរយៈពេលពី ៤ ទៅ ៥ឆ្នាំ ខាងមុខទៀត សង្ឃឹមថា តាមដងផ្លូវជាតិនៃស្រុកមុខកំពូលពេញទៅដោយដើឈើ នឹងទទួលបានពណ៌បៃតងស្រស់ ដែលគេហៅថារុក្ខវិថី អមទៅដោយរុក្ខជាតិចម្រុះពណ៌។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់អំពី ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត លាងដៃជាមួយអាល់កុល ឬសាប៊ូ ឱ្យបានជាប្រចាំពេលធ្វើ ពេលធ្វើដំណើរតាមផ្លូវ និងនៅទីប្រជុំជនត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.