ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិននិងរៀបចំ ការងារ“កសិកម្ម ជនបទ និងកសិករ”នៅឆ្នាំ២០២៥។ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ដោយបានលើកឡើងថា ឆ្នាំ២០២៤ការផលិតស្បៀងរបស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករបានកើនឡើងជាលំដាប់ សង្គមជនបទមានភាពសុខដុមរមនានិងស្ថិរភាព។ឆ្នាំ២០២៥ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ដើម្បីធ្វើឱ្យកំណែទម្រង់ជនបទកាន់តែស៊ីជម្រៅ ពន្លឿនជំហានទំនើបកម្មកសិកម្មនិងជនបទ ជំរុញឱ្យមូលដ្ឋានកសិកម្មកាន់តែរឹងមាំ តំបន់ជនបទកាន់តែមានវិបុលភាព ជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ។ ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ។បរិមាណផលិតស្បៀងទូទំាងប្រទេសកើនឡើងដល់៧ទ្រីលានគីឡូក្រាមជាលើកដំបូងដែលបានកើនឡើង២២១,៨រយលានគីឡូក្រាមដែលកើនឡើង១.៦%បើធៀបជាមួយឆ្នាំ២០២៣។ឆ្នាំ២០២៤ផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនមាន១,១៩រយលានហិកតា...