ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន...