កម្ពុជានិងប្រទេសមួយចំនួនបានហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញការសាទរចំពោះប្រទេសជិតខាងកម្ពុជា ដែលឃាត់ការលក់ ការនាំចូល កាស្តុកទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលអេចឈ៍ ធី ភី (HTPs) ខណៈដែលកម្ពុជាកម្ពុជាកំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឱ្យយុវជនប្រើប្រាស់ឧបករណ៍នេះ ព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកឧត្តមសេនីយ៍ឯក...