January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

international news

វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានាជាបន្តបន្ទាប់។ នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។...

ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវនៃស្ថាប័នអភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ លោក Xi Jinping បានថ្លែងថា...

ព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនអមដំណើរដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានអញ្ជើញទៅទស្សនាសារមន្ទីរម៉ាកាវ ។ លោកស្រី Peng...

រសៀលថ្ងៃទី ១៨ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៅទីក្រុងម៉ាកាវ។ លោក Xi Jinping បានថ្លែងទៅកាន់លោក Ho Iat Seng ថា លោកបានដឹកនាំរដ្ឋបាលពិសេសម៉ាកាវអណាត្តិនេះរួបរួមគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវ...

នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជាតំបន់សេដ្ឋកិច្ចពិភពលោកដែលជឿនលឿនបំផុត បើកទូលាយបំផុតនិងរស់រវើកបំផុត។ ក្នុងនោះមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវរបស់ប្រទេសចិន មានទំហំធំជាងគេ គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសជាងគេ ពោលគឺ អនុវត្តគោលនយោបាយប្រទេសមួយ-ប្រព័ន្ធគ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក។ មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវបានបើកទូលាយមុនគេក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុតក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយរបស់ចិន ។ ការកសាងតំបន់នេះជាយុទ្ធសាស្ត្រជាតិចិន...

ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ប្រទេសចិនជិតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិប្រចាំឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតដែលផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចចិន "គោលដៅនិងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនពេញមួយឆ្នាំជិតនឹងសម្រេចដោយជោគជ័យ" ដែលជាព័ត៌មានចេញផ្សាយពីសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រទេសចិនបានចាក់បញ្ចូល "កម្លាំងជំរុញ" ដល់សេដ្ឋកិច្ចពិភពលោកដែលមានភាពខ្សោយក្នុងការស្តារឡើងវិញ ។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៤%មានជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន ហើយរំពឹងថាប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបន្តនាំមកនូវភាពប្រាកដប្រជា និងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោក។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧%...

សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ...

ថៃ៖ គេប្រទះឃើញមនុស្សប្រុស៥នាក់ស្លាប់ក្នុងធុងទឹកត្រីមួយកន្លែងក្នុងស្រុកឡំសាក់នៃខេត្តភាគខាងជើងប្រទេសថៃកាលពីល្ងាចថ្ងៃចន្ទ។ មានគេរាយការណ៍មកប៉ូលីសថៃនៅស្ថានីយ៍ Lom Sak ថាមានមនុស្សស្លាប់នៅរោងចក្រនៅ Tambon Nong Khai នៅម៉ោងប្រហែល ៥ ល្ងាច។ បុរសទាំងប្រាំនាក់ដែលស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ Lam អាយុ ៦៩ ឆ្នាំ។ ២-ឡាដ អាយុ...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.