ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូលនូវគុណតម្លៃដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។ លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្តនៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីកនូវផលប្រយោជន៍កាន់តែធំ...