ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រភពពីអង្គការសហប្រជាជាតិដែលដឹងអំពីរបបឃ្លាំមើលទណ្ឌកម្មបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថា ប្រទេសកូរ៉េខាងជើងបានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់ខ្លួននៅក្នុងឆ្នាំ ២០២០ និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យាគ្រាប់មីស៊ីលរបស់ខ្លួនពេញមួយឆ្នាំកន្លងមក។ ប្រភពនេះបាននិយាយថា «ដោយសារតែកូរ៉េខាងជើងបានបង្ហាញគ្រាប់មីស៊ីលប្រភេទថ្មីនៅឯពិធីក្បួនព្យុហយាត្រាពីរលើកកាលពីពេលថ្មីៗនេះ...