ចាប់ពីពាក់កណ្តាលខែធ្នូមក ចិននិងអាមេរិកមានការប្រាស្រ័យទាក់ទងក្នុងស្រទាប់ជាន់ថ្នាក់ជាច្រើន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងដំណាក់កាលអន្តរកាលផ្លាស់ប្តូរអាណត្តិនៃរដ្ឋាភិបាលអាមេរិក ចិននិងអាមេរិកអាចជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាលំដាប់ វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ។ ប្រវត្តិសាស្ត្រជាកញ្ចក់មួយ ។ បទពិសោធន៍នៃខួបទី៤៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា បើមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយការបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង ។ នៅខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe...