អតីតប្រធានាធិបតីលោក Donald Trump បានរងរបួសក្បាលកាលពីថ្ងៃសៅរ៍ ប៉ុន្តែ លោក«មិនអីទេ»។ នេះបើយោងតាមក្រុមយុទ្ធនាការរបស់លោក បន្ទាប់ពីមានការបាញ់ប្រហារក្នុងទិសដៅរបស់លោកនៅឯការប្រមូលផ្តុំយុទ្ធនាការឃោសនាមួយក្នុងរដ្ឋ Pennsylvania ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមយុទ្ធនាការរបស់លោក Trump បាននិយាយថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យក្នុងមូលដ្ឋានមួយ។ លោកបានទៅទីក្រុង Butler ក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងដើម្បីធ្វើការឃោសនា។ លោក...