January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

Weapons Market

បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកបានចុះហត្ថលេខាលើ"សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥"ឱ្យក្លាយទៅជាច្បាប់។ ការចំណាយផ្នែកយោធាចំនួន៨៩៥ប៊ីលានដុល្លារអាមរិកនេះ បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រនិងបង្ហាញពីចំណង់អាហារដ៏ធំរបស់វ៉ាស៊ីនតោនក្នុងការចំណាយផ្នែកយោធា។ដើម្បីបង្កើត"ភាពសមហេតុសមផល"សម្រាប់ពង្រីកការចំណាយផ្នែកយោធា សេចក្តីព្រាងច្បាប់នេះបានលើកឡើងពីប្រទេសចិនរាប់សិបដង និងឃោសនាបំប៉ោងនូវ"ការគំរាមកំហែងពីប្រទេសចិន"នៅកន្លែងជាច្រើន ជាពិសេសបាននិយាយផ្ដេសផ្ដាសលើបញ្ហាតៃវ៉ាន់ ញុះញង់ឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ និងបានបញ្ចេញនូវសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរទៅកាន់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ក្នុងច្បាប់ក្នុងស្រុករបស់អាមេរិកមួយនេះ ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយពន្លឿនល្បឿនច្រានតៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្រ្គាម។ ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានឈានចូលក្នុងដំណាក់កាលអន្តរកាលនៃការផ្ទេរសិទ្ធិអំណាច។ អ្នកផងទាំងពួងបានចាប់អារម្មណ៍ថា ក្នុងរយៈពេលជិតមួយខែមក អាមេរិកបានចាត់វិធានការជាបន្តបន្ទាប់លើបញ្ហាតៃវ៉ាន់៖ចាប់ពីបានអនុម័តការលក់អាវុធដែលមានទំហំសរុប៣៨៥លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់ ដល់ប្រកាសផ្តល់ជំនួយយោធាដែលមានតម្លៃប្រមាណ៥៧១.៣លានដុល្លារអាមេរិកដល់តៃវ៉ាន់...

You may have missed

Copyright © All rights reserved. | Newsphere by AF themes.