“ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរអំពីការអភិវឌ្ឍន៍និងសុខុមាលភាពរបស់ប្រជាពលរដ្ឋម៉ាកាវទាំងអស់។”នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថាដ៏ស្និទ្ធស្នាលរបស់លោក Xi Jinpingប្រធានរដ្ឋចិនពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជនរួមជាតិម៉ាកាវមានភាពកក់ក្តៅនិងធ្វើឱ្យសង្គមម៉ាកាវកាន់តែរំភើប និងពោរពេញដោយជំនឿចិត្តលើការអភិវឌ្ឍន៍នាពេលអនាគត។ ថ្ងៃដដែល លោកXi Jinpingបានធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងរបស់រដ្ឋាបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។ នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវបានប្រគុំបទភ្លេងស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្ដែងលោតម៉ុងសាយប្រកបដោយបរិយាកាសសប្បាយរីករាយ។យុវជនម៉ាកាវនិងតំណាងមកពីគ្រប់មជ្ឈដ្ឋានរាប់រយនាក់បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាលពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។ "ខ្ញុំពិតជារំភើបណាស់ដែលបានជួបលោកXi Jinpingដោយផ្ទាល់ម្តងទៀត!កញ្ញាJiang...
Month: December 2024
ខណៈពេលដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញចូលមកដល់ ប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុងសម្រេចបាននូវភាពរុងរឿងខាងសេដ្ឋកិច្ចនិងស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃជាមួយពិភពលោកគឺជាគំរូនៃការអនុវត្តដោយជោគជ័យនូវ"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ។ ឈរលើទីចាប់ផ្តើមថ្មី តើការអនុវត្ត"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវត្រូវបានជំរុញយ៉ាងដូចម្តេច ? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី...
រាជធានីភ្នំពេញ៖ នាវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតិភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយ...
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនវេទិកានិព្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អមដោយមន្ត្រីការទូត បានចូលរួមសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប.។ នៅក្នុងសម័ប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នេះ បានអនុម័តជាឯកច្ឆ័នសម្រេចឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category)...
ចាប់ពីពាក់កណ្តាលខែធ្នូមក ចិននិងអាមេរិកមានការប្រាស្រ័យទាក់ទងក្នុងស្រទាប់ជាន់ថ្នាក់ជាច្រើន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងដំណាក់កាលអន្តរកាលផ្លាស់ប្តូរអាណត្តិនៃរដ្ឋាភិបាលអាមេរិក ចិននិងអាមេរិកអាចជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាលំដាប់ វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ។ ប្រវត្តិសាស្ត្រជាកញ្ចក់មួយ ។ បទពិសោធន៍នៃខួបទី៤៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា បើមានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយការបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង ។ នៅខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe...
ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Cen Haohui ដែលទើបស្បថចូលកាន់មុខតំណែងជាអភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងអ្នកទទួលខុសត្រូវនៃស្ថាប័នអភិបាលកិច្ច នីតិប្បញ្ញត្តិ និងយត្តិធម៌នៃរដ្ឋបាលអាណត្តិថ្មី នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។ លោក Xi Jinping បានថ្លែងថា...
ការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ នៅព្រែកពោធិ៍ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបញ្ចប់ហើយ យោងតាមហ្វេសបុកផេក-Facebook Page លោក Hou Sokhoeun (ហ៊ូ សុខឿន) ជំទុកទី១ឃុំត្រើយស្លា បានផ្សាយនៅរសៀល.,ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ...
យប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ រាត្រីសមោសរអបអរសាទរខួប ២៥ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសចិនវិញរបស់ម៉ាកាវបានប្រារព្ធធ្វើឡើងនៅកីឡដ្ឋានការប្រកួតកីឡាអាស៊ីប៉ូព៌ារបស់ម៉ាកាវ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទស្សនាការសម្តែងសិល្បៈ។ កម្មវិធីសម្តែងសិល្បៈបានពិពណ៌នាអំពីផែនការអភិវឌ្ឍន៍នៃមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ បង្ហាញពីភាពរីកចម្រើនដ៏ផុលផុសនៃតំបន់សហប្រតិបត្តិការស៊ីជម្រៅរវាងក្វាងតុង-ម៉ាកាវ Hengqin ព្រមទាំងសម្តែងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់បងប្អូនជនរួមជាតិតំបន់ម៉ាកាវចំពោះមាតុប្រទេសចិន ។ សូមបញ្ជាក់ថា...
ព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនអមដំណើរដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានអញ្ជើញទៅទស្សនាសារមន្ទីរម៉ាកាវ ។ លោកស្រី Peng...