វិមានក្រឹមឡាំងប្រតិកម្មចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបជុំវិញបំពង់បង្ហូរប្រេងរបស់រុស្ស៊ី
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងគម្រោង Nord Stream 2 និងខ្សែទី ២ នៃគម្រោងបំពង់បង្ហូរឧស្ម័ន TurkStream ក្នុងក្របខ័ណ្ឌនៃការប្រឆាំងនឹងច្បាប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដាក់ទណ្ឌកម្ម (CAATSA) ដែលជាសម្ពាធមិនត្រឹមត្រូវមួយទៅលើពាណិជ្ជកម្មអឺរ៉ុប និងការប្រកួតប្រជែងដោយអយុត្តិធម៌។
លោកបាននិយាយថា នេះគឺជាការបន្តកិច្ចអភិវឌ្ឍអវិជ្ជមាន ការបន្តនូវបន្ទាត់មិនត្រឹមត្រូវទៅលើការដាក់កំហិតផ្សេងៗ សម្ពាធហួសហេតុទៅលើអាជីវកម្មអឺរ៉ុប ដែលមានចំណែករបស់ក្រុមហ៊ុនរុស្ស៊ីផងដែរ ហើយការបន្តការប្រកួតប្រជែងមិនយុត្តិធម៌ នៅក្នុងការប៉ុនប៉ងបង្ខំឱ្យប្រជាជនអឺរ៉ុបទិញឧស្ម័នថ្លៃជាងមុនក្រោមលក្ខខណ្ឌអំណោយផលតិច។
យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់លោក Barrasso បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែមិថុនា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Ted Cruz លោក Jeanne Shaheen និងលោក John Barrasso បានណែនាំច្បាប់ពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់ព្រឹទ្ធសភា។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ឯកសារនេះបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាក់ទងនឹងគម្រោង Nord Stream 2 អនុវត្តចំពោះនាវាដែលចូលរួមក្នុងសកម្មភាពដាក់បំពង់បង្ហូរទាំងអស់ ក៏ដូចជាចំពោះអ្នកដែលជួយសម្រួលដល់ការផ្តល់នាវាទាំងនោះ និងអ្នកដែលផ្តល់ការធានារ៉ាប់រង កំពង់ផែ ឬសេវាកម្មភ្ជាប់ទំនាក់ទំនងសម្រាប់នាវាទាំងនោះ និងជាចុងក្រោយចំពោះក្រុមហ៊ុនណាដែលផ្តល់វិញ្ញាបនប័ត្រសម្រាប់បំពង់បង្ហូរ Nord Stream 2 ដើម្បីចាប់ផ្តើមប្រតិបត្តិការ។
គម្រោង Nord Stream 2 គឺជាគម្រោងសាងសង់បង្កើតខ្សែបំពង់បង្ហូរឧស្ម័នចំនួន ២ ដែលមានសមត្ថភាពសរុប ៥៥ប៊ីលានម៉ែត្រគូបក្នុងមួយឆ្នាំពីប្រទេសរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ឆ្លងកាត់សមុទ្របាល់ទិក។ បំពង់បង្ហូរឧស្ម័នសាងសង់បាន ៩៣ភាគរយហើយ។ ការស្ថាបនានេះត្រូវបានផ្អាកនៅចុងឆ្នាំ ២០១៩ នៅពេលដែលក្រុមហ៊ុនដំឡើងបំពង់បង្ហូររបស់ប្រទេសស្វីស Allseas បានបញ្ឈប់ការងារដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
ប្រភព៖ www.information.gov.kh