January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រណាយន្តតែ១គ្រឿង វាអាចមានសមត្ថភាពបំផ្លាញដើមឈើធំៗបានចំនួន៣ដើម ក្នុង១ថ្ងៃ

រណាយន្តតែ១គ្រឿង វាអាចមានសមត្ថភាពបំផ្លាញដើមឈើធំៗបានចំនួន៣ដើម ក្នុង១ថ្ងៃ

រណាយន្តតែ១គ្រឿង វាអាចមានសមត្ថភាពបំផ្លាញដើមឈើធំៗបានចំនួន៣ដើម ក្នុង១ថ្ងៃ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន អះអាងថា រណាយន្ត១គ្រឿង មានសមត្ថភាពបំផ្លាញដើមឈើធំៗបានចំនួន៣ដើម ក្នុង១ថ្ងៃ ដែលនេះទាមទារឱ្យមានការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសមួយនេះ នៅក្នុងតំបន់ការពារធនធានធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា រណាយន្ត គឺជាឧបរកណ៍មួយដែលបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិនៅក្នុងប្រទេសកម្ពុជា បើទោះបីជាបទល្មើសកាត់បំផ្លាញព្រៃឈើក្នុងរូបភាពប្រើរណាយន្តធំៗ ដែលមានសមត្ថភាពខ្ពស់ ជាងនេះ មិនមានកើតឡើងទៀតនោះឡើយក្តី។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សរបស់អង្គការជាតិ និងអន្តរជាតិដែលធ្វើការងារលើការការពារ និងអភិរក្ស ធនធានធម្មជាតិ បានរឹបអូសរណាយន្តចំនួនជាង២.០០០គ្រឿង ពីក្រុមជនល្មើសដែលចូលទៅ កាត់បំផ្លាញព្រៃឈើក្នុងតំបន់ការពារធនធានធម្មជាតិ។
បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រុមជនល្មើសទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ខណៈខ្លះទៀតគ្រាន់តែហៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តសកម្មភាពដែលរដ្ឋហាមឃាត់នេះទៀត។
ក្នុងច្បាប់ស្តីពីព្រៃឈើ ដែលព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០២ បានកំណត់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តបទល្មើស ដោយជាប់ពន្ធនាគារ រឹបអូសវត្ថុតាង ពិន័យ ដោយតុលាការ ពិន័យអន្តរការណ៍ ការជួសជុលការខូចខាត ការព្រមាន ការដកហូត ឬព្យួរកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត។
ក្នុងនោះ បើរូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសព្រៃឈើថ្នាក់ទី១ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅដល់១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ខណៈបទល្មើសព្រៃឈើថ្នាក់ទី២ ត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និង ឬ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀល ជាមួយវត្ថុតាងទាំងអស់ត្រូវរឹបអូសមកជាសម្បត្តិរដ្ឋ និងបទល្មើសព្រៃឈើថ្នាក់ទី៣ ត្រូវជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល និងរឹបអូសវត្ថុតាងទាំងអស់ជាសម្បត្តិរដ្ឋ៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.