January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរពីអាហារូបត្ថម្ភរបស់ពលរដ្ឋ ក្នុងអំឡុងពេលជួបជំងឺរាតត្បាតសកល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរពីអាហារូបត្ថម្ភរបស់ពលរដ្ឋ ក្នុងអំឡុងពេលជួបជំងឺរាតត្បាតសកល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរពីអាហារូបត្ថម្ភរបស់ពលរដ្ឋ ក្នុងអំឡុងពេលជួបជំងឺរាតត្បាតសកល

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការទទួលអាហារូបត្ថម្ភគ្រប់គ្រាន់របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលវិបត្តិកូវីដ១៩។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយនារីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមាតា និងនាំយកអំណោយជូនដល់ប្រជាជនដែលជាជនជាតិភាគតិចសួយជិត៤០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរខ្ពស់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកជំទាវ បានបន្តថា «រាជរដ្ឋាភិបាល បាននិងកំពង់បន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សំដៅធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
របាយការណ៍ថ្មីមួយសិក្សាដោយអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជា៤៣ភាគរយ បានកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ ខណៈ៧២ភាគរយ ត្រូវបានរាយការណ៍ថា បានបាត់បង់ ឬថយចុះនូវប្រាក់ចំណូលកំឡុងពេលជួបវិបត្តិកូវីដ-១៩។ គ្រួសារនៃប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនមានលទ្ធភាពទិញស្បៀងអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដោយពួកគេមានត្រឹមតែការចំណាយសម្រាប់តែទិញអង្ករប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះគ្រួសារពលរដ្ឋស្ថិតក្នុងបណ្ណក្រ១ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូកបន្ថែម៤ម៉ឺនរៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍៕

ប្រភព៖www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.