អ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១ នាក់ និងគ្មានអ្នកឆ្លងថ្មីទេ (ថ្ងៃទី ០៣-សីហា-២០២០ )
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមម៉ោង ៧ និង ០០ នាទី ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មានដូចតទៅ ៖
១. ករណីឆ្លងថ្មី ៖ គ្មាន
២. អ្នកឆ្លងសរុប ( គិតទាំងអ្នកជាសះស្បើយផង ) ៖ ២៤០ នាក់ ក្នុងនោះ ស្ត្រី ៤៦ នាក់បុរស ១៩៤ នាក់៣. អ្នកជាសះស្បើយថ្មី ៖ ១ នាក់ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មានអាសយដ្ឋាននៅបឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាអ្នកធ្វើដំណើរមកពីប្រេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ ។
៤. អ្នកជាសះស្បើយសរុប ( គិចចាប់ពីខែ មករា ) ៖ ១៩៧ នាក់ ស្មើនឹង ៨២ , ០៨ ភាគរយ ក្នុងនោះស្ត្រី ៤៣ នាក់ បុរស ១៥៤ នាក់
៥. អ្នកកំពុងសម្រាកព្យាបាល ៖ នៅមន្ទីរពេទ្យរដ្ឋ ៤១ នាក់ និង កំពុងសម្រាកព្យាបាលក្នុងបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូត អាមេរិក ប្រចាំ កម្ពុជា ចំនួន ២ នាក់ គឺជាស្ត្រី ១ នាក់ និង បុរស ១ នាក់ នៃ ជនជាតិ អាម៉េរិកាំង ។លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា យើងមិនត្រូវមើលរំលងលទ្ធភាព នៃ ការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ ។ ដូច្នេះហើយ សូមឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុង ប្រទេសត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច ដើម្បីកុំភ្លេចខ្លួន និង កុំសប្បាយជួបជុំគ្នាជាក្រុម ដោយការធ្វេសប្រហេសពី វីរុសកូវីដ-១៩ នេះឲ្យសោះ ។
ជាញឹកញាប់ ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និង អង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា តែងតែធ្វើការក្រើនរំឭកដាស់តឿនដល់សាធារណជនបន្តការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពារ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ អ្វីដែលក្រសួងសុខាភិបាលហៅថា រស់នៅ “ តាមបែបធម្មតា ក្នុងគន្លងថ្មី “ រួមមានដូចជាលាងដៃនិងអាល់កុល, ជែល, សាប៊ូ និងពាក់ម៉ាស់ ឬ គម្លាតពីគ្នាចាប់ពី ១ ម៉ែត្រកន្លះ ជាដើម ព្រោះប្រទេសកម្ពុជា ពិតជាមិនទាន់មានសុវត្ថិភាពពីជំងឺនេះនៅឡើយទេ ខណៈប្រទេសជិតខាង ប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលកំពុងរងការរាតត្បាតដោយជំងឺកូវីដ ១៩ នេះនៅឡើយ ហើយថា ប្រសិនបើសាធារណជន កម្ពុជា ហ៊ានតែធ្វេសប្រហែសនោះ កម្ពុជា អាចនឹងរងការវាយប្រហារដោយរលកទី ២ នៃ ជំងឺកូវីដ ១៩ ដែលពេលនោះ អាចនឹងធ្ងន់ធ្ងរជាងអ្វីដែ កម្ពុជា បានពើបនាពេលកន្លងមកនេះ ។តាមរយៈសេចក្តីប្រកាសដដែលនេះ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល និង ក្រុមគ្រូពេទ្យទូទាំងប្រទេស ក៏ដូចជាស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងសហរដ្ឋអាម៉េរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលខិតខំបំពេញការងារនាគ្រាកន្លងមក ហើយថាក្រសួងនឹងបន្តជូនដំណឹងដល់សាធារណជនអំពីស្ថានភាពទូទៅ នៃ ជំងឺកូវីដ ១៩ នៅកម្ពុជា ៕
ប្រភព៖ www.rasmeinews.com