ការចូលរួមប្រកួតលើកទី១ របស់កីឡាករ កីឡាការិនីប៉េតង់ ទាំង៥ រូប នៅ Ther1st World Petanque Offlion Cup –WPOC 2020
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានបញ្ជូលកីឡាករ កីឡាការិនី និងយុវជន ចំនួន ៥ នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ ដែលគេប្រសិទ្ធនាមថា The 1st World Petanque Offlion Cup -WPOC2020 លើកទី១ លើកវិញ្ញាសាវាយយកពិន្ទុ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ថាៈ ការប្រកួត The 1st World Petanque Offlion Cup WPOC 2020 នេះ ខាងកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី និងយុវជន ចំនួន ៥ នាក់ ដោយយើង នឹងរៀបចំការប្រកួត នៅលើទីលាន របស់សហព័ន្ធយើង ហើយសហព័ន្ធ នឹងបញ្ជូនវីដេអូ នៃការប្រកួតនេះ ទៅឲ្យគណៈកម្មការអន្តរជាតិ។
កីឡាករ កីឡាការិនី ទាំង ៥ រូបមាន កីឡាករ ថោង ឈឿន កីឡាករ សុខ ចាន់មៀន កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាករ វ័យ យុវជន កីឡាករ ពុធ យ៉ុនចាន់ដារ៉ា ។ សូមបញ្ជាក់ថា កីឡាការិនីទាំង ២ រូប និង កីឡាករ ទាំង ៣ រូបនេះ សុទ្ធតែជាកីឡាករ កីឡាការិនីខ្លាំងៗ របស់កម្ពុជា។
លោកបានបន្តថាៈ សម្រាប់ការប្រកួតវិញ គណៈកម្មការអន្តរជាតិ កំណត់ក្នុងម្នាក់ ធ្វើការប្រកួត រយៈពេល ៤ នាទី ដោយចាប់ផ្តើមការប្រកួត ពីរង្វង់ទី៣ និងរង្វង់ទី៤ មានន័យថា គ្រប់អត្តពលិកទាំងអស់ វាយបានតែ ២ ប៊ូលតែប៉ុណ្ណោះ ក្នុងមួយប្រភេទ នៃចំណោម ៦ ប្រភេទវិញ្ញាសា ៕
ប្រភព៖ www.rasmeinews.com