January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

​ខេត្តរតនគិរី​៖ រយៈពេល​៣​ថ្ងៃនេះ​ មានភ្ញៀវទេសចរ​ជាតិ​-និងអន្តរជាតិ​ចំនួន​៣២.២០៦​នាក់មក ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​

​ខេត្តរតនគិរី​៖ រយៈពេល​៣​ថ្ងៃនេះ​ មានភ្ញៀវទេសចរ​ជាតិ​-និងអន្តរជាតិ​ចំនួន​៣២.២០៦​នាក់មក ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​

​ខេត្តរតនគិរី​៖ រយៈពេល​៣​ថ្ងៃនេះ​ មានភ្ញៀវទេសចរ​ជាតិ​-និងអន្តរជាតិ​ចំនួន​៣២.២០៦​នាក់មក ដើរលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

​រតនគិរី​៖ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តរតនគិរី បានបង្ហាញ​អោយដឹង​នៅ​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា ភ្ញៀវទេសចរ​ជាតិ -​និង​អន្តរជាតិ​សរុប​៣២.២០៥​នាក់​ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១២៤​នាក់ បាន​ដើរលេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា នៅក្នុង​ខេត្តរតនគិរី​រយៈពេល​៣​ថ្ងៃ​(១៧-១៨-១៩​ខែសីហា​ឆ្នាំ​២០២០)​។​

​ភ្ញៀវរ​ទេសចរ​ម្នាក់​មកពី​រាជធានី​ភ្នំពេញ​បាន​នាំ​ក្រុមគ្រួសារ​មកលេង​ក្នុង​ខេត្តរតនគិរី បាន​សម្តែង​នូវ​ការសប្បាយរីករាយ​និង​ថ្លែងអំណរគុណ​សន្តិភាព ដែល​សន្តិភាព​នេះ​បានអនុញ្ញាត​ឲ្យ​គាត់​និង​ក្រុមគ្រួសារ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បាននាំគ្នា​ដើរលេង​យ៉ាង​សប្បាយរីករាយ ជាមួយនឹង ទឹកមុខ​ស្រស់ស្រាយ​សប្បាយ​ចិ​ត្ត្ត​បើទោះបី​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ធ្វើអោយប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពួកគាត់​ខ្លះៗ​ក៏ដោយ​។​ភ្ញៀវទេសចរ​រូបនេះ​ក៏បាន​សម្តែង​នូវ​ភាពកក់ក្តៅ​ក្នុង​ចិត្ត​ដែល​ឃើញ​វិធានការ​សុខាភិបាល​ត្រូវបាន​អាជ្ញាធរខេត្ត​ធ្វើការ​រឹតបន្តឹង​នៅ​គ្រប់​ទីកន្លែង​ដើម្បី​បង្ការ​ការពារ​កា​ចម្លង​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

​លោក ង៉ែត ពិ​ទូ បាន​គូសបញ្ជាក់ថា តាមរយៈ​សកម្មភាព​នៃ​ការ​ដើរលេង​កម្សាន្ត​ដ៏​ច្រើន​កុះករ របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ឈប់សម្រាក​ស​ង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជាពិសេស​បានដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល​បាន​យ៉ាង​ល្អ ធ្វើអោយ​ការដើរ​កំសាន្ត​របស់​ធ្វើ​ប្រជាពលរដ្ឋ ទទួលបាន​ភាពសប្បាយ​រីករាយ​និង​ប្រកបដោយ​ភាពកក់ក្តៅ​ក្នុង​ចិត្ត​។​

​លោក​បន្តថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ដើរលេង​កម្សាន្ត​បាន​ច្រើន​បែបនេះ គឺ​ពឹងផ្អែក​ជាសំខាន់​ទៅ​កត្តា​មួយចំនួន​ដូចជា កត្តា​សុខសន្តិភាព ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​, ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ ជាពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវ ស្ពាន ថ្នល់ ត្រូវបាន​សាងសង់​ត​ភ្ជាប់​យ៉ាង​ប្រទាក់ក្រឡា​គ្នា ជួយ​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.