ខេត្តសៀមរាប៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្ត មានចំនួនសរុប៤៥,៩០៦នាក់ សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
សៀមរាប៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តសៀមរាប មានចំនួនសរុប៤៥,៩០៦នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ២៦១នាក់ មានការថយចុះ ៩៣.៧២% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៤,១៥៥នាក់ ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥,៦៤៥នាក់។
សរុបរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់១៩ ខែសីហា ឆ្នាំ២០២០ សរុបចំនួនប្រមាណ ១៣៦,៣៩១នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១,៥៦៧នាក់ មានការថយចុះ៩២.៤៦% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ២០,៧៨៤នាក់។
ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១៣៤,៨២៤នាក់ ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប អោយដឹងនៅរាត្រីថ្ងៃទី ១៩ ខែសីហានេះថា គឺជាចំនួនមួយដ៏ច្រើនគួរឲ្យកត់សម្គាល់សម្រាប់រយ:ពេល ៥ខែចុងក្រោយក្នុងវិបត្តិជំងឺកូវីដ-១៩ ដែលជាឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមានរយ:ពេល ៥ថ្ងៃ រួមនឹងថ្ងៃសៅរ៍ អាទិត្យពីរដងទៀតស្មើនឹង ៩ថ្ងៃ ដែលជាការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំឱ្យមានកម្មវិធីកម្សាន្តមួយដ៏ធំគឺកម្មវិធីកម្សាន្ត ក្រោមប្រធានបទ” សម្រាកសៀមរាប ” ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងឯកឧត្តមប្រាក់ សុភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ដែលមានរយ:ពេល ៥ថ្ងៃ រួមនឹងថ្ងៃសៅរ៍ អាទិត្យពីរដងទៀតស្មើនឹង ៩ថ្ងៃ ដែលជាការអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ៕
ប្រភព៖ www.information.gov.kh