January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានបង្ហាញគោលជំហរចង់បង្កើនកិច្ចសហការជាមួយនឹងប្រទេសកម្ពុជា សម្រាប់កម្មវិធីអប់រំពីចម្ងាយ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានបង្ហាញគោលជំហរចង់បង្កើនកិច្ចសហការជាមួយនឹងប្រទេសកម្ពុជា សម្រាប់កម្មវិធីអប់រំពីចម្ងាយ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានបង្ហាញគោលជំហរចង់បង្កើនកិច្ចសហការជាមួយនឹងប្រទេសកម្ពុជា សម្រាប់កម្មវិធីអប់រំពីចម្ងាយ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ៖ ថ្ងៃទី០១ កញ្ញា ២០២០។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានបង្ហាញគោលជំហរចង់បង្កើនកិច្ចសហការជាមួយនឹងប្រទេសកម្ពុជា សម្រាប់កម្មវិធីអប់រំពីចម្ងាយ ដើម្បីបង្កើនគុណភាព នៃការអប់រំឱ្យមានតុល្យភាពគ្នារវាងសិស្សនៅទីក្រុងនិងសិស្សនៅជនបទ។
ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជារួចហើយ ។ ប៉ុន្តែសម្រាប់ឱកាសនេះ ឯកឧត្តមសង្ឃឹមថា ក្រសួងព័ត៌មាន នឹងចូលរួមក្នុងកិច្ចសហការលើការងារនេះឱ្យសកម្ម ដើម្បីបង្កើននូវគុណភាពអប់រំ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្នុងដំណាក់នៃការកើតមានជំងឺកូវីត១៩នេះ ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា រៀបចំកម្មវិធី ការសិក្សាពីចម្ងាយ Distance Learning និង E-Learning ផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា ទទក ២ និង App ក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់សេវាអប់រំ ប្រកបដោយ សមធម៌ និងគុណភាព សម្រាប់សិស្សានុសិស្ស គ្រប់រូបនៅគ្រប់កម្រិតសិក្សានៅ ក្នុងដំណាក់កាលនៃការដាក់អោយឈប់សម្រាកវិស្សមកាលតូចមុនកាលកំណត់ ក៏ដូចជានៅដំណាក់កាលជាបន្តបន្ទាប់ទៀត។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចសហការនេះសិស្សានុសិស្សនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា អាចទទួលបានការអប់រំ ដោយវិធីសាស្រ្តសិក្សាពីចម្ងាយ (Distance learning) ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម បានបញ្ជាក់ដែរថា បើទោះបី ជានៅពេលក្រសួងអប់រំ យុវជន និងកីឡា បើកសាលារៀនទាំងអស់ឱ្យដំណើរបង្រៀនឡើងវិញក៏ដោយ ក៏កម្មវិធីអប់រំពីចម្ងាយនេះ នៅដំណើរការដដែល ហើយសម្រាប់ថ្នាក់ប្រឡងគឺជ្រើសរើសគ្រូល្អៗមកធ្វើការបង្រៀន តាមរយៈប្រព័ន្ធខាងលើនេះ។ ដូច្នេះ ការងារនេះ ក៏ចង់ឱ្យគ្រូដទៃទៀតអាចដកស្រង់បទពិសោធន៍ ពីគ្រូល្អៗទាំងនេះ តាមរយៈការទស្សនាការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក២ និង App ក្រសួងព័ត៌មាន៕

ប្រភព៖ www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.