អត្តពលិកអត្តពលកម្មត្រូវប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធ ព្រមទំាងអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលជម្ងឺកូវីត-១៩ ។កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តនៅអគ្គនាយកដ្ឋានកីឡា។
លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត បានធ្វើរបាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងាររបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្តនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រ សាសន៍ថា គ្រូបង្វឹកត្រូវណែនាំទៅដល់កីឡាករ-កីឡាការិនីមេត្តាប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលនៃមេរោគកូរ៉ូណា ។ លើសពីនេះ ឯ.ឧប្រធានសហព័ន្ធបានផ្តល់អនុសាសន៍ណែនាំបន្ថែមលើការងារស្នូលសំខាន់ៗមួយចំនួនរបស់សហព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យការ អនុវត្តន៍ការងារទទួលបានគុណផល និងមានប្រសិទ្ធភាពខ្ពស់៕