(នេសាទខុសច្បាប់នៅរដូវត្រីពងកូន)អាជ្ញាធរបើកដៃអោយប្រជាពលរដ្ឋបង់លុយហើយបង់ក្នុងទូកមួយ30ម៉ឺន.នឹង25ម៉ឺនដើម្បីបានចូលទៅនេសាទ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
តាមប្រភព គណនីយ្យ ហ្វេសបុក ឈ្មោះ ម៉ារី ស្ទឹងត្រែង បានសរសេសារ រួមទាំង រូបថតសន្លឹក និង វីដេអូ បង្ហោះជាសារធារណៈ ដែលមានខ្លឹមសារដូចខាងក្រោម៖
ដោយសារតែរដូវនេះជារដូវត្រីពងកូន ដូច្នេះសូមរដ្ឋបាលជលផលខេត្ត ស្ទឹងត្រែង មេត្តាមានវិធានការខ្ពស់ ចំពោះបទល្មើសខាងក្រោមនេះផង
(ខេត្តស្ទឹងត្រែង)៖ នៅម្ដុំស្រែតាចាន់. ភូមិច្រប់. ឃុំក្បាលរមាស ស្រុកសេសាន្ត. ខេត្តស្ទឹងត្រែង
បងប្អូនសូមជួយមើលហើយផ្ដល់យោបល់ផងព្រោះខែនេះគឺខែគេបិទឡូនេសាទ.ព្រោះថាទុក្ខអោយត្រីពងតែនេះអី. សសេរឈ្មោះនឹងលេខទូរស័ព្ទយកលុយ. ទុក្ខពេលគេចុះគឺគេខលប្រាប់គ្នាអោយដឹងមុន តែនេះអោយប្រជាពលរដ្ឋបង់លុយហើយបង់ក្នុងទូកមួយ30ម៉ឺន.នឹង25ម៉ឺន ហើយបើអ្នកណាអត់បានបង់លុយ. គឺអត់អោយដាក់ម៉េងទេ. បើហានតែដាក់គឺគេនឹងចាប់ជាមិនខានចឹងគឺគេហៅថាអីវិញបងប្អូនជួយគិតហើយនឹងជួយពិចារនាផង នៅថ្ងៃ4-6-2020នៅម្ដុំស្រែតាចាន់. ភូមិច្រប់. ឃុំក្បាលរមាស ស្រុកសេសាន្ត. ខេត្តស្ទឹងត្រែង។