ព្រះសីហនុ៖ ឯកឧត្តម ដួង តារា បានកោតសរសើចំពោះក្រុមហ៊ុន The Primer Land. ដែលមិនធ្វើបាបប្រជាពលរដ្ឋអំពីរឿងទំនាស់ដីធ្លី…!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ប្រភព៖ Doung Dara Page
ខេត្តព្រះសីហនុ៖ និងសេចក្តីសុខរបស់ពលរដ្ឋ
ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុន. The Primer Land. ដែលបានយកសេចក្តីសុខរបស់ពលរដ្ឋជាមូលដ្ឋានមកដោះស្រាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីក្រុមហ៊ុននេះមានដីដែលមានប្លង់រឹង និងមានអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោនាយក្រដ្ឋមន្រ្តីក៏ដោយ ក៏ក្រុមហ៊ុនមិនប្រើកម្លាំងហឹង្សា កម្លាំងសមត្ថកិច្ច ឬកម្លាំងតុលាការទៅបង្ខំបណ្តេញពលរដ្ឋចេញពីទីតាំងអភិវឌ្ឍន៍របស់ខ្លួនដែរ។
កាលពីសប្តាហ៍មុនតំណាងក្រុមហ៊ុនបានទៅជួបពិភាក្សាជាមួយខ្ញុំនៅវិមានសន្តិភាពដើម្បីរិះរកដំណោះស្រាយល្អសមរម្យជូនពលរដ្ឋ និងក្រុមហ៊ុន ។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនតំណាងក្រុមហ៊ុនរួចហើយថា មានតែដំណោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោទេ ទើបគ្រប់គ្នាមានសេចក្តីសុខ។
ខ្ញុំនឹងរៀបចំរបាយការណ៍ឈរលើផ្លូវកណ្តាលមួយដែលការពារផលប្រយោជន៍ពលរដ្ឋពិតប្រាកដ ដែលខ្ញុំបានទទួល បានឃើញ នឹងបានបានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គោរពជូនសម្តេចអោយលោកបានដឹងពីសុខទុក្ខពិតប្រាកដរបស់ពលរដ្ឋនៅលើទឹកដីក្នុងខេត្តព្រះសីហនុ។
ខ្ញុំឈឺចាប់ជំនួសបងប្អូនប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលត្រូវបានឈ្មួញខិលខូច និងមន្រ្តីខិលខូចធ្វើបាប ដោយរាយការណ៍ភូតកុហក់ទៅថ្នាក់ដឹកនាំ។
ការសម្រេចចិត្តទោះបីក្នុងកម្រិតអ្វីក៏ដោយ ក៏ត្រូវគិតដល់សម្តេចប្រមុខដឹកនាំ យកគុណធម៍ មេត្តាធម៍ និងសេចក្តីសុខរបស់ពលរដ្ឋមកគិតជាមុន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕