ព្រះសីហនុ៖ ក្រុមជនជាតិចិនបានប្រើប្រាស់កំភ្លើងបាញ់តដៃជាមួយនិងសម្ថកិច្ច បណ្តាលឱ្យមានរបួសនគរបាលម្នាក់ និងស្លាប់អ្នករត់កងបីម្នាក់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ព្រះសីហនុ៖ (ព័ត៌មានបឋម) នៅរាត្រីទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែលជា ២ៈ១០ នាទី ទាបភ្លឺ មានហេតុការផ្ទុះអាវុធរវាង កងកំលាំងនគរបាល និងជនជាតិចិនមួយក្រុម ដែលក្រុមនោះបានធ្វើការបាញ់តដៃជាមួយនគរបាល ខណៈដែលពួកគេកំពង់តែមានការឈ្លួសប្រកែកគ្នា ហើយកងកំលាំងក៏បានមកធ្វើអន្តរាគមន៍ ភ្លាមៗនោះ ក្រុមជនជាតិចិនទាំងនោះក៏បានប្រើប្រាស់កំភ្លើងបាញ់តដៃជាមួយនិងសម្ថកិច្ច ក៏បណ្តាលឱ្យមានរបួសនគរបាលម្នាក់ និងរេគ្រាប់មកត្រូវអ្នករត់កងបីម្នាក់បណ្តាលអោយបាត់បង់ជីត្តភ្លាមៗតែម្តង។
ប្រភព៖ Face book