ខេត្តត្បូងឃ្មុំ៖ក្រុមអ្នករកសុីបទល្មើសព្រៃឈើ១ឡានសាំយ៉ុងចុះមកវ៉ៃក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យមានរបួសជាច្រើននាក់ និងខូចខាតរថយន្តជាដំណំ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
ខេត្តត្បូងឃ្មុំ៖ (ព័ត៌មានបឋម) អ្នកសារព័ត៌មានចំនួន២ឡាន ត្រូវបានក្រុមអ្នករកសុីបទល្មើសព្រៃឈើ១ឡានសាំយ៉ុងចុះមកវ៉ៃក្រុមអ្នកសារព័ត៌មានបណ្ដាលឲ្យមានរបួសជាច្រើននាក់យ៉ាងធ្ងន់ធ្ងរ និងឡាន២គ្រឿងទៀតត្រូវបានក្រុមជនល្មើសវ៉ៃកម្ទិច។
ហេតុការនេះកើតឡើងកាលពីយប់ម៉ោង១២. ៣០នាទី រំលងអាធាត្រឈានចូលយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចប៉ុស្ដិ៍ទិស ផ្លូវបំបែកចូលច្រកបឹងជ្រោង ក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។
នេះគឺជាទង្វើអាក្រក់របស់ក្រុមជនដៃដល់ក្រុមបទល្មើសព្រៃឈើ ដែលបានប៉ុនប៉ងសម្លាប់ដោយចេត្តនាមកលើអ្នកសារព័ត៌មាន កំពុងចុះផ្ដិតយករូបភាពបទល្មើសនៅចំណុចទីតាំងលើ។
សូមឲ្យអាជ្ញាធរសមត្តកិច្ចជំនាញពាក់ពន្ធ័ ស្រុកមេម៉ត់និងខេត្តត្បូងឃ្មុំ មេត្តាចុះស្រាវជ្រាវវែកមុខរកក្រុមជនដៃដល់ដើម្បីយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់និងរកយុត្តិធម៌ជូនអ្នកសារព័ត៌មានផង៕