January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បន្តដឹកនាំក្រុមការចុះជួយប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បត៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ដោយសារឥទ្ធិពលនៃព្យុះ និងវិសម្ពាធ ជាបន្តបន្ទាប់ នាំឱ្យភ្លៀងបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស បង្កឱ្យមានការពន្យានៃការជន់លិចតំបន់ដែលរងផលប៉ះពាល់មួយចំនួន។ ថ្ងៃទី១៤ ខែតុលានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តដឹកនាំសម្របសម្រួលប្រតិបត្តិការឆ្លើយតបនៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ គិតត្រឹមថ្ងៃទី១៤ ខែតុលា ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង មានដូចខាងក្រោម៖ -ប៉ះពាល់ ១៩រាជធានី-ខេត្ត ៦៨ក្រុង-ស្រុក-ខណ្ឌ -ប្រជាជនប៉ះពាល់ប្រមាណ ១៥៨,៨០៨នាក់ -ប្រជាជនស្លាប់ ១២នាក់ (ក្មេង៥នាក់) -ប្រជាជនជម្លៀសប្រមាណ ១១,៤១២នាក់ -ខូចផ្ទះ ៣០ខ្នង -លិចស្រូវប្រមាណ ១១៦,៧៦៤ហិកតា -លិចដំណាំរួមផ្សំប្រមាណ ៥៥,៣៣៥ហិកតា។

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.