January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងឯកឧត្ដម ក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យមើលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងឯកឧត្ដម ក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យមើលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងឯកឧត្ដម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុក លោកមេឃុំមេសប្រចាន់ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ នៅភូមិយោត ឃុំមេសប្រចាន់ ហើយឯកឧត្ដម ក៏បានចាត់តាំងកម្លាំងឱ្យជួសជុលជាបន្ទាន់ ដើម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរទៅមក និងដឹកជញ្ជូនកសិផលរបស់ពួកគាត់ផង។ ក្នុងឱកាសនោះដែរឯកឧត្ដម បានឧបត្ថម្ភថវិកា ចំនួន ៦,០០០,០០០៛ ជូនលោកមេឃុំមេសប្រចាន់ សម្រាប់ចាត់ចែងការជួសជុលស្ពាននោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.