លោកស្រីសៃ អ៊ីងវិន៖ បាត់យន្តហោះចម្បាំង២គ្រឿងក្នុងពេលមិនដល់មួយខែ ធ្វើអោយតៃវ៉ាន់ចតទុកចោលនូវ F-16 ទាំងអស់ដែលទិញពីអាម៉េរិក
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិការ ឆ្នាំ២០២០។
តៃប៉ិះ ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រីសៃ អ៊ីងវិន បាននិយាយនៅថ្ងៃពុធទី១៨វិច្ឆិកានេះថា ទ័ពអាកាសតៃវ៉ាន់បានផ្អាកការហោះហើរយន្តហោះចម្បាំង F-16 ដែលទិញពីអាម៉េរិក បន្ទាប់ពីបាត់យន្ដហោះមួយគ្រឿងក្នុងបេសកកម្មហ្វឹកហាត់ ដែលនេះជាការបាត់បង់លើកទី២ នៃយន្ដហោះចម្បាំងក្នុងរយៈពេលតិចជាងមួយខែក្នុងពេលបង្កើនបេសកកម្មហ្វឹកហាត់ស្ទាក់យន្តហោះចិន។
ក្រសួងយោធារបស់កោះនេះបាននិយាយថា យន្តហោះកៅអីទោលនេះបានបាត់ចេញពីរ៉ាដានៅប្រមាណតែ២នាទីក្រោយចេញដំណើរកាលពីល្ងាចថ្ងៃអង្ការ និងជោគវាសនារបស់អាកាសយានិកមិនដឹងជាយ៉ាងណាទេ។
ឥឡូវការស្វែងរកតាមអាកាសនិងសមុទ្រកំពុងធ្វើឡើងនៅក្នុងសមុទ្រជុំវិញមូលដ្ឋានទ័ពអាកាសនៅក្រុង ហួរលៀនតាមឆ្នេរប៉ាស៊ីហ្វិក។
ការបាត់យន្តហោះនេះបានកើតឡើងក្រោយការធ្លាក់យន្តហោះប្រយុទ្ធF-5E មួយគ្រឿងដោយបានសម្លាប់អ្នកបើកក្នុងពេលហោះហ្វឹកហាត់កាលពីខែមុន៕
ប្រភព៖ www.rasmeinews.com